ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខ ហើយយំស្រណោះស្រែចម្ការ និងស្រណោះចម្ការទំពាំងបាយជូរ ដែលធ្លាប់តែផ្ដល់ផលផ្លែដ៏ល្អនោះទៅ!
ណាហ៊ុម 2:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ ហើយនាំយកទៅ។ ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ ដូចព្រាប ទាំងគក់ទ្រូងទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះនាងហ៊ូសាបត្រូវគេចាប់ជាឈ្លើយ ពួកបាវបម្រើស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ទាំងគក់ទ្រូង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនាងហ៊ូសាបត្រូវគេចាប់ដឹកទៅជាឈ្លើយ ពួកបាវស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ព្រមទាំងគក់ទ្រូងខ្លួនផង។ អាល់គីតាប ខ្មាំងយកបានរូបទេពធីតារបស់ពួកគេ ហើយនាំយកទៅ។ ស្រីៗដែលនៅថែទាំរូបនោះនាំគ្នាស្រែកថ្ងូរ ដូចព្រាប ទាំងគក់ទ្រូងទៀតផង។ |
ចូរនាំគ្នាគក់ទ្រូង កាន់ទុក្ខ ហើយយំស្រណោះស្រែចម្ការ និងស្រណោះចម្ការទំពាំងបាយជូរ ដែលធ្លាប់តែផ្ដល់ផលផ្លែដ៏ល្អនោះទៅ!
ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱព្រះអម្ចាស់អើយ ទូលបង្គំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ទូលបង្គំផង!
យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។ យើងសង្ឃឹមថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យយើង តែព្រះអង្គមិនរកឲ្យទេ! យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ តែព្រះអង្គគង់នៅឆ្ងាយពីយើង!។
អ្នកដែលគេចខ្លួនរួច នាំគ្នារត់ទៅរស់នៅតាមភ្នំ ដូចព្រាបរស់នៅតាមជ្រលងភ្នំ។ ពួកគេទាំងអស់គ្នាស្រែកថ្ងូរ ព្រោះតែកំហុសដែលម្នាក់ៗបានប្រព្រឹត្ត។
កងទ័ពរបស់នាងនៅសល់តែស្រីៗប៉ុណ្ណោះ ទ្វារកំពែងរបស់នាងនឹងបើកចំហ ឲ្យខ្មាំងចូល ព្រោះភ្លើងឆេះរនុកវាអស់។
ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។
រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។