ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 2:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្បាល​របស់​រូប​នោះ ធ្វើពី​មាស​សុទ្ធ ដើមទ្រូង​របស់វា និង​ដៃ​របស់វា​ធ្វើពី​ប្រាក់ ពោះ​របស់វា និង​ភ្លៅ​របស់វា​ធ្វើពី​លង្ហិន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​យ៉ាង​ល្អ ដើម​ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ក្បាល​របស់​រូប​នោះ ជា​មាស​យ៉ាង​ល្អ ដើម​ទ្រូងនឹង​ដៃ​ជា​ប្រាក់ ពោះ នឹង​ភ្លៅ​ជា​លង្ហិន

សូមមើលជំពូក

អាល់គីតាប

ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន

សូមមើលជំពូក



ដានី‌យ៉ែល 2:32
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ្នក​នឹង​ច្រៀង​ចំអក​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដូច​ត​ទៅ: ស្ដេច​ដែល​ជិះ‌ជាន់​គេ ទៅ​ណា​បាត់​ហើយ? អំណាច​ផ្ដាច់​ការ ទៅ​ណា​បាត់​ហើយ?


ពី​មុន បាប៊ី‌ឡូន​ប្រៀប​បាន​នឹង​ពែង​មាស​នៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ជា​ពែង​ដែល​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ស្រវឹង ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ផឹក​ស្រា​ពី​ពែង​នេះ ហើយ​វង្វេង​វង្វាន់​ទាំង​អស់​គ្នា។


ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។


ដើម​ឈើ​នោះ​គឺ​ព្រះ‌ករុណា​ផ្ទាល់! បពិត្រ​ព្រះ‌រាជា ទ្រង់​បាន​ចម្រើន​ឡើង និង​មាន​ឫទ្ធិ​អំណាច​ក្រៃ‌លែង ឋានៈ​របស់​ព្រះ‌ករុណា​ខ្ពង់‌ខ្ពស់​រហូត​ដល់​មេឃ។ ព្រះ‌ករុណា​គ្រប់‌គ្រង​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។


ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​យើង យើង​សង់​ក្រុង​បាប៊ី‌ឡូន​មហា‌នគរ​នេះ​ឡើង ជា​ដំណាក់​របស់​យើង ដើម្បី​បង្ហាញ​កិត្តិយស និង​សិរី‌រុងរឿង​របស់​យើង»។


“ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា ព្រះ‌ជាម្ចាស់​នឹង​ចែក​រាជា‌ណាចក្រ​របស់​ព្រះ‌ករុណា​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។


ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ព្រម​ទាំង​តុប‌តែង​ខ្លួន​ដោយ​ពាក់​មាស ត្បូង និង​ពេជ្រ​ទៀត​ផង។ នាង​កាន់​ពែង​មាស​មួយ​នៅ​ដៃ ពោរ‌ពេញ​ទៅ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​កាម‌គុណ​ដ៏​ថោក​ទាប​របស់​នាង។