ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
ជនគណនា 9:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាបោះជំរំតាមបញ្ជារបស់ព្រះអម្ចាស់ ហើយក៏ចេញដំណើរតាមបញ្ជារបស់ព្រះអង្គដែរ។ ពួកគេគោរពបម្រើព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបោះជំរំតាមបង្គាប់ព្រះយេហូវ៉ា ហើយគេក៏ចេញដំណើរតាមបង្គាប់ព្រះយេហូវ៉ាដែរ។ គេស្តាប់តាមបង្គាប់ព្រះយេហូវ៉ា តាមព្រះបន្ទូលដែលព្រះអង្គបង្គាប់មកដោយសារលោកម៉ូសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺតាមតែបង្គាប់ព្រះយេហូវ៉ាដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ គេក៏ស្តាប់បង្គាប់នៃព្រះយេហូវ៉ា តាមដែលទ្រង់មានបន្ទូលមកដោយសារម៉ូសេ។ អាល់គីតាប ពួកគេនាំគ្នាបោះជំរំ តាមបញ្ជារបស់អុលឡោះតាអាឡា ហើយក៏ចេញដំណើរតាមបញ្ជារបស់ទ្រង់ដែរ។ ពួកគេគោរពបម្រើអុលឡោះតាអាឡា ស្របតាមពាក្យដែលទ្រង់បង្គាប់មកម៉ូសា។ |
ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។
ព្រះអង្គដឹកនាំទូលបង្គំឲ្យដើរ តាមព្រះហឫទ័យរបស់ព្រះអង្គ ហើយនៅទីបញ្ចប់ ព្រះអង្គនឹងទទួលទូលបង្គំ នៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ។
សហគមន៍អ៊ីស្រាអែលទាំងមូលចាកចេញពីវាលរហោស្ថានស៊ីន តាមបង្គាប់ព្រះអម្ចាស់។ ពួកគេនាំគ្នាបោះជំរំនៅរេផិឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជាជនបរិភោគទេ។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំពួកគេឆ្ពោះ ទៅកាន់ទីសម្រាក ដូចហ្វូងចៀមចុះទៅសម្រាក នៅតាមជ្រលងភ្នំដែរ។ ឱព្រះអម្ចាស់អើយ ព្រះអង្គដឹកនាំ ប្រជារាស្ត្ររបស់ព្រះអង្គបែបនេះ ដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញ ថ្កុំថ្កើងរុងរឿង។
អ្នករាល់គ្នាពុំបានយកចិត្តទុកដាក់បំពេញការងារបម្រើយើង ដោយខ្លួនឯងផ្ទាល់ទេ គឺអ្នករាល់គ្នាបានឲ្យសាសន៍ដទៃមកបំពេញការងារក្នុងទីសក្ការៈ ជំនួសអ្នករាល់គ្នាទៅវិញ»។
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។
ពេលពពកស្ថិតនៅលើព្រះពន្លាយ៉ាងយូរនោះ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបង្គាប់របស់ព្រះអម្ចាស់ គឺពួកគេមិនចេញដំណើរទេ។
អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះបង់ចោលបងប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។