នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
ជនគណនា 9:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជួនកាល ពពកស្ថិតនៅលើព្រះពន្លាពីល្ងាចដល់ព្រឹក ហើយពេលព្រលឹម ពពកអណ្ដែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជួនកាលពពកស្ថិតនៅពីល្ងាចដល់ព្រឹក ហើយពេលពពកអណ្ដែតឡើងនៅពេលព្រឹក នោះគេក៏ចេញដំណើរ។ ប្រសិនបើពពកបន្តស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្ដែតឡើង គេក៏ចេញដំណើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក រួចព្រឹកឡើង កាលណាបានឡើងផុតទៅ នោះគេក៏ចេញដំណើរទៅ កាលណាពពកបានឡើងផុតទៅ ទោះបើជាពេលថ្ងៃ ឬយប់ក្តី គង់តែគេក៏ចេញដំណើរទៅដែរ អាល់គីតាប ជួនកាលពពកស្ថិតនៅលើជំរំសក្ការៈពីល្ងាចដល់ព្រឹក ហើយពេលព្រលឹមពពកអណ្តែតឡើង នោះពួកគេត្រូវចេញដំណើរ។ ជួនកាលពពកស្ថិតនៅមួយថ្ងៃមួយយប់ ពេលពពកអណ្តែតឡើង ពួកគេក៏ត្រូវចេញដំណើរដែរ។ |
នៅពេលថ្ងៃ ព្រះអង្គដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
ក៏ព្រះអង្គពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ព្រះអង្គនៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ព្រះអង្គនៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាតែប៉ុន្មានថ្ងៃ នោះពួកគេត្រូវបោះជំរំ និងរើជំរំ តាមបញ្ជារបស់ព្រះអម្ចាស់។
ប្រសិនបើពពកស្ថិតនៅលើព្រះពន្លាចំនួនពីរថ្ងៃ ឬមួយខែ ឬមួយឆ្នាំ ជនជាតិអ៊ីស្រាអែលត្រូវតែបោះជំរំនៅទីនោះ គឺពួកគេមិនចេញដំណើរឡើយ។ ពេលណាពពកអណ្ដែតឡើង ទើបពួកគេចេញដំណើរ។