អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ: អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។
ជនគណនា 7:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីបួន គឺលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ ជាមេដឹកនាំរបស់កូនចៅរូបេន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីបួន គឺអេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ជាមេដឹកនាំលើកូនចៅរូបេន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃទី៤ នោះត្រូវជាអេលីស៊ើរ ជាកូនសេដេអ៊ើរជាកំពូលលើពួកកូនចៅរូបេន អាល់គីតាប នៅថ្ងៃទីបួន គឺលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ ជាមេដឹកនាំរបស់កូនចៅរូបេន។ |
អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ: អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។
នៅខាងត្បូង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញារូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអើរ។
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលាប ជាកូនរបស់លោកហេឡូន។
តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេងសម្រាប់ថ្វាយជាតង្វាយម្សៅ។