រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។
យើងខ្ញុំនឹងមិនវិលត្រឡប់មកផ្ទះរបស់យើងខ្ញុំវិញឡើយ រហូតទាល់តែកូនចៅអ៊ីស្រាអែលទាំងអស់យកបានមត៌ករបស់គេរៀងៗខ្លួន។
យើងខ្ញុំមិនត្រឡប់មកឯផ្ទះយើងខ្ញុំវិញទេ ដរាបដល់ពួកកូនចៅអ៊ីស្រាអែលបានស៊ីមរដករបស់គេរៀងខ្លួន
រីឯយើងខ្ញុំវិញ យើងខ្ញុំមិនវិលត្រឡប់មកកាន់ផ្ទះសំបែង មុនពេលដែលជនជាតិអ៊ីស្រអែលកាន់កាប់ទឹកដី ទុកជាចំណែកមត៌ករបស់គេរៀងៗខ្លួនឡើយ។
ពេលណាព្រះអម្ចាស់ប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នា បានសម្រាកដូចអ្នករាល់គ្នាដែរនោះ គឺពេលពួកគេបានកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រគល់ឲ្យពួកគេ នៅត្រើយខាងនាយទន្លេយ័រដាន់ ហើយពេលនោះ ទើបអ្នករាល់គ្នាវិលទៅកាន់ទឹកដីដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ”។