ជនគណនា 26:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកអេលាប គឺនេមូល ដាថាន និងអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងលោកម៉ូសេ និងលោកអើរ៉ុន នៅគ្រាដែលគេបះបោរប្រឆាំងនឹងព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អេលាប គឺនេមួល ដាថាន និងអ័ប៊ីរ៉ាម។ ដាថាន និងអ័ប៊ីរ៉ាមនេះហើយដែលក្រុមជំនុំបានជ្រើសរើស ជាអ្នកដែលបានលើកគ្នាប្រឆាំងនឹងលោកម៉ូសេ និងអើរ៉ុន ជាមួយពួកកូរេ ក្នុងកាលដែលពួកកូរេបានលើកគ្នាប្រឆាំងនឹងព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកូនរបស់អេលាប គឺនេមួល១ ដាថាន១ អ័ប៊ីរ៉ាម១ គឺដាថាន នឹងអ័ប៊ីរ៉ាមនេះហើយ ដែលគេបានហៅមកឯពួកជំនុំ ជាអ្នកដែលបានលើកគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ជាមួយនឹងពួកកូរេ ក្នុងកាលដែលពួកកូរេបានលើកគ្នាទាស់ទទឹងនឹងព្រះយេហូវ៉ា អាល់គីតាប កូនរបស់លោកអេលាប គឺនេមូល ដាថាន និងអប៊ីរ៉ាម។ លោកដាថាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងម៉ូសា និងហារូននៅគ្រាដែលគេបះបោរប្រឆាំងនឹងអុលឡោះតាអាឡា។ |
អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រាអែល។
អ្នកទាំងនោះត្រូវវេទនាជាពុំខាន ដ្បិតគេបានដើរតាមផ្លូវរបស់លោកកាអ៊ីន។ ពួកគេបានបណ្ដោយខ្លួនឲ្យវង្វេង ដូចលោកបាឡាម ព្រោះតែចង់បានប្រាក់ ពួកគេក៏វិនាសអន្តរាយ ព្រោះតែការបះបោរ ដូចលោកកូរេដែរ។