កូនរបស់លោកអេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។
ជនគណនា 26:44 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន អំបូរយីមណាជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់អេស៊ើរតាមគ្រួសាររបស់ពួកគេមាន អំបូរយីមណា ជាពូជពង្សរបស់យីមណា អំបូរយីសវី ជាពូជពង្សរបស់យីសវី អំបូរបេរា ជាពូជពង្សរបស់បេរា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអេស៊ើរតាមគ្រួគេ គឺយីមន៉ា១ ជាអ្នកដែលបង្កើតគ្រួយីមន៉ា យីសវី១ ជាអ្នកដែលបង្កើតគ្រួយីសវី បេរា១ ជាអ្នកដែលបង្កើតគ្រួបេរា អាល់គីតាប កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណា ជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។ |
កូនរបស់លោកអេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។
កូនប្រុសរបស់លោកអេស៊ើរ មាន យីមណា យីសវ៉ា យីសវី បេរា ហើយកូនស្រីរបស់លោកឈ្មោះ នាងសេរ៉ា។
កូនចៅលោកអេស៊ើរ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបម្រើកងទ័ពបាន
កូនចៅរបស់លោកបេរ៉ាមានអំបូរហេប៊ើរជាពូជពង្សរបស់លោកហេប៊ើរ អំបូរម៉ាល់គាលជាពូជពង្សរបស់លោកម៉ាល់គាល។