ជនគណនា 26:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្លូផិហាត ជាកូនហេភើរ គ្មានកូនប្រុសទេ គឺមានសុទ្ធតែកូនស្រី ហើយកូនស្រីរបស់ស្លូផិហាតមាន ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្លូផិហាត ជាកូនហេភើរ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រី នេះជាឈ្មោះកូនស្រីរបស់ស្លូផិហាត គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ នឹងធើសា១ អាល់គីតាប លោកស្លូផិហាតដែលត្រូវជាកូនរបស់លោកហេភើរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកស្លូផិហាតមាន: ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ |
ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។
«ឪពុកយើងខ្ញុំបានទទួលមរណភាព នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។
លោកស្លូផិហាត ជាកូនរបស់លោកហេភើរ ជាចៅរបស់លោកកាឡាដ ជាចៅទួតរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណាសេ គ្មានកូនប្រុសទេ មានតែកូនស្រីដែលមានឈ្មោះដូចតទៅ គឺនាងម៉ាឡា នាងណូហា នាងហុកឡា នាងមីលកា និងធើសា។