កូនប្រុសរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។
ជនគណនា 26:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកស៊ីម្មាន តាមអំបូររបស់ពួកគេមាន អំបូរយេមូអែល ជាពូជពង្សរបស់លោកយេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីនជាពូជពង្សរបស់លោកយ៉ាគីន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់ស៊ីម្មានតាមពូជអំបូររបស់ពួកគេមាន អំបូរយេមូអែល ជាពូជពង្សរបស់យេមូអែល អំបូរយ៉ាមីន ជាពូជពង្សរបស់យ៉ាមីន អំបូរយ៉ាគិន ជាពូជពង្សរបស់យ៉ាគិន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅស៊ីម្មានតាមគ្រួគេ គឺយេមូអែល១ ជាអ្នកដែលបង្កើតគ្រួយេមូអែល យ៉ាមីន១ ជាអ្នកដែលបង្កើតគ្រួយ៉ាមីន យ៉ាគិន១ ជាអ្នកដែលបង្កើតគ្រួយ៉ាគិន អាល់គីតាប កូនចៅរបស់លោកស៊ីម្មាន តាមអំបូររបស់ពួកគេមាន: អំបូរយេមូអែល ជាពូជពង្សរបស់លោកយេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីន ជាពូជពង្សរបស់លោកយ៉ាគីន |
កូនប្រុសរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។
គាត់លើកសសរទាំងពីរនោះបញ្ឈរ នៅខាងមុខបន្ទប់ល្វែងរបស់ព្រះវិហារ។ សសរនៅខាងស្ដាំមានឈ្មោះថា យ៉ាគីន រីឯសសរនៅខាងឆ្វេងមានឈ្មោះថា បូអូស។
នេះជាបញ្ជីរាយនាមមេគ្រួសារនៃបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែល: កូនរបស់លោករូបេន ដែលជាកូនច្បងរបស់លោកអ៊ីស្រាអែល មានហេណុក ប៉ាលូវ ហេតស្រុន និងកើមី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូររូបេន។
កូនរបស់លោកស៊ីម្មានមានយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរស៊ីម្មាន។
កូនចៅលោកស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន