ពួកគេចាកចេញពីអូបុតទៅបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។
ជនគណនា 21:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីទីនោះទៅបោះជំរំនៅជ្រលងភ្នំសេរេដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចេញពីទីនោះ គេធ្វើដំណើរទៅបោះជំរំនៅជ្រលងភ្នំសេរេត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីទីនោះ គេក៏ធ្វើដំណើរដើរទៅដំឡើងត្រសាល នៅត្រង់ច្រកភ្នំសេរេត អាល់គីតាប ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងភ្នំសេរេដ។ |
ពួកគេចាកចេញពីអូបុតទៅបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។
“ចូរក្រោកឡើង នាំគ្នាចេញដំណើរ ហើយឆ្លងកាត់ស្ទឹងអើណូន។ មើល៍ យើងបានប្រគល់ស៊ីហុនជាជនជាតិអាម៉ូរី និងជាស្ដេចក្រុងហែសបូន ព្រមទាំងទឹកដីរបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ចូររៀបចំទ័ពវាយលុកស្រុកគេឥឡូវនេះ ហើយកាន់កាប់ស្រុកនោះចុះ!