ជនគណនា 2:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក កុលសម្ព័ន្ធសាប់យូឡូន មេដឹកនាំរបស់កុលសម្ព័ន្ធសាប់យូឡូន គឺអេលាប ជាកូនរបស់ហេឡូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក កុលសម្ព័ន្ធសាប់យូឡូន មេដឹកនាំលើកូនចៅសាប់យូឡូន គឺអេលាប ជាកូនរបស់ហេឡូន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួក១ទៀតជាពូជអំបូរសាប់យូល៉ូន ហើយអ្នកដែលជាកំពូលលើពួកកូនចៅសាប់យូល៉ូន គឺអេលាបជាកូនហេល៉ូន អាល់គីតាប បន្ទាប់មក កុលសម្ព័ន្ធសាប់យូឡូន មេដឹកនាំរបស់កុលសម្ព័ន្ធសាប់យូឡូន គឺអេលាបជាកូនរបស់ហេឡូន។ |
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ កូនចៀមអាយុមួយខួបប្រាំ សម្រាប់ថ្វាយជាយញ្ញបូជាមេត្រីភាព។ នេះជាតង្វាយរបស់លោកអេលាប ជាកូនរបស់លោកហេឡូន។