ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 18:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​ផ្ដាច់​ដល់​យើង នោះ​យើង​ប្រគល់​ឲ្យ​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ក្នុង​ពួក​អ៊ីស្រា‌អែល នឹង​បាន​ជា​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់​នៅ​ក្នុង​ពួក​អ៊ីស្រាអែល នោះ​ក៏​ជា​របស់​ផង​ឯង

សូមមើលជំពូក

អាល់គីតាប

អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ជូន​ផ្តាច់​ដល់​យើង នោះ​យើង​ប្រគល់​ឲ្យ​អ្នក។

សូមមើលជំពូក



ជន‌គណនា 18:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​បរិភោគ​សាច់ ដែល​ជា​តង្វាយ និង​យញ្ញ‌បូជា​រំដោះ​បាប ឬ​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស​ដែល​ប្រជា‌ជន​យើង​យក​មក​ថ្វាយ។ អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង ពួក​បូជា‌ចារ្យ​អាច​យក​បាន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


នៅ​ឆ្នាំ​មេត្តា​ករុណា ពេល​អ្នក​ទិញ​ត្រូវ​ចាក​ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់​ព្រះ‌អម្ចាស់ ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ហើយ​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។


បើ​នរណា​ម្នាក់​ថ្វាយ​របស់​អ្វី​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​តង្វាយ​នោះ​ឡើយ ទោះ​បី​តង្វាយ​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី‌ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ​រហូត។