ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 13:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​បាន​ទៅ​ដល់​ជ្រលង​ភ្នំ​អែស‌កុល។ នៅ​ទី​នោះ ពួក​គេ​បាន​កាត់​មែក​ទំពាំង‌បាយជូរ​ដែល​មាន​ផ្លែ​មួយ​ចង្កោម រួច​ឲ្យ​គ្នា​គេ​ពីរ​នាក់​យក​ដង​រែក​សែង។ ពួក​គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​ខ្លះ មក​ជា​មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួកគេ​បាន​ទៅ​ដល់​ជ្រលង​ភ្នំ​អែស‌កុល ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​មួយ​ចង្កោម រួច​គេ​ឲ្យ​គ្នា​ពីរ​នាក់​យក​ឈើ​សែង។ គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ល្វា​ខ្លះ​មក​ជា‌មួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គេ​មក​ដល់​ជ្រោះ​អែស‌កុល ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​សែង​គ្នា​២​នាក់ ព្រម​ទាំង​ផ្លែ​ទទឹម នឹង​ផ្លែ​ល្វា​ផង

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​បាន​ទៅ​ដល់​ជ្រលង​ភ្នំ​អែសកុល។ នៅ​ទី​នោះ ពួក​គេ​បាន​កាត់​មែក​ទំពាំង​បាយ​ជូរ​ដែល​មាន​ផ្លែ​មួយ​ចង្កោម រួច​ឲ្យ​គ្នា​គេ​ពីរ​នាក់​យក​ដង​រែក​សែង។ ពួក​គេ​ក៏​បាន​បេះ​ផ្លែ​ទទឹម និង​ផ្លែ​ឧទុម្ពរ​ខ្លះ​មក​ជា​មួយ​ដែរ។

សូមមើលជំពូក



ជន‌គណនា 13:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បងប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។


គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អែស‌កុល» ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​កាត់​ចង្កោម​ទំពាំង‌បាយជូរ​នៅ​ទី​នោះ។


ពួក​គេ​បាន​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​អេស‌កុល ហើយ​បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ស្រុក​រួច ពួក​គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត មិន​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ពួក​គេ។


ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំង‌បាយជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។


បន្ទាប់​ពី​នោះ​មក លោក​សាំសុន​បាន​ចាប់​ចិត្ត​ស្រឡាញ់​ស្ត្រី​ម្នាក់​ឈ្មោះ ដេលីឡា ដែល​រស់​នៅ​ត្រង់​ច្រក​ភ្នំ​សូរេក។