គឺចាប់តាំងពីត្រើយខាងកើតទន្លេយ័រដាន់ ស្រុកកាឡាដទាំងមូល ស្រុកកាដ រូបេន និងម៉ាណាសេ ហើយចាប់តាំងពីអារ៉ូអ៊ើរដែលស្ថិតនៅមាត់ស្ទឹងអើណូន ព្រមទាំងស្រុកកាឡាដ និងបាសានផង។
ចោទិយកថា 3:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនោះ។ ខ្ញុំបានប្រគល់ទឹកដីចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន ព្រមទាំងតំបន់ភ្នំកាឡាដចំនួនពាក់កណ្ដាល និងក្រុងទាំងអស់ក្នុងតំបន់នោះ ទៅឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯស្រុកដែលយើងបានចាប់យកទុកជាកេរអាកររបស់យើងនៅគ្រានោះ ខ្ញុំបានប្រគល់ស្រុកនោះឲ្យពួករូបេន និងពួកកាដ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន និងស្រុកភ្នំកាឡាតមួយចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ យើងបានចាប់យកស្រុកនោះទុកជាកេរ្តិ៍អាកររបស់យើង អញបានឲ្យស្រុកនោះ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន នឹងស្រុកភ្នំកាឡាត១ចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះទាំងប៉ុន្មានដល់ពួករូបេន នឹងពួកកាឌ់ អាល់គីតាប នៅគ្រានោះ ពួកយើងដណ្តើមយកបានទឹកដីនោះ។ ខ្ញុំបានប្រគល់ទឹកដីចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន ព្រមទាំងតំបន់ភ្នំកាឡាដចំនួនពាក់កណ្តាល និងក្រុងទាំងអស់ក្នុងតំបន់នោះ ទៅឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ។ |
គឺចាប់តាំងពីត្រើយខាងកើតទន្លេយ័រដាន់ ស្រុកកាឡាដទាំងមូល ស្រុកកាដ រូបេន និងម៉ាណាសេ ហើយចាប់តាំងពីអារ៉ូអ៊ើរដែលស្ថិតនៅមាត់ស្ទឹងអើណូន ព្រមទាំងស្រុកកាឡាដ និងបាសានផង។
លោកម៉ូសេបានប្រគល់ស្រុកកាឡាដឲ្យពូជពង្សលោកម៉ាកៀរ ជាកូនរបស់លោកម៉ាណាសេ ហើយពួកគេក៏តាំងទីលំនៅក្នុងស្រុកនោះ។
ចាប់ពីក្រុងអារ៉ូអ៊ើរ ដែលនៅតាមមាត់ស្ទឹងអើណូន និងក្រុងឯទៀតៗនៅក្នុងជ្រលងភ្នំរហូតដល់ស្រុកកាឡាដ គ្មានក្រុងណាមួយអាចតទល់នឹងពួកយើងឡើយ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើង ប្រគល់ក្រុងទាំងនោះមកឲ្យពួកយើង។
ពួកយើងដណ្ដើមយកបានស្រុករបស់ពួកគេ ហើយប្រគល់ស្រុកនេះទៅឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាចំណែកមត៌ក។
ដូច្នេះ អ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធមេត្រីនេះ ដើម្បីឲ្យអ្នករាល់គ្នាទទួលជោគជ័យ ក្នុងគ្រប់កិច្ចការ ដែលអ្នករាល់គ្នាធ្វើ។
ខ្ញុំបានប្រគល់តំបន់ភ្នំកាឡាដដែលនៅសល់ ព្រមទាំងនគររបស់ស្ដេចអុក នៅស្រុកបាសាន គឺតំបន់អើកុបទាំងមូល និងស្រុកបាសានទាំងមូល ដែលគេហៅថា ស្រុករបស់ពួករេផែម ទៅឲ្យកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល។
ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន ដែលមានឈ្មោះថាភ្នំហ៊ើរម៉ូន