មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។
ចោទិយកថា 23:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាអ្នកដើរកាត់ស្រែរបស់អ្នកដទៃ អ្នកអាចយកដៃបូតកួរស្រូវបាន តែអ្នកមិនអាចយកកណ្ដៀវមកច្រូតស្រូវរបស់គេឡើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកដើរកាត់ស្រូវក្នុងស្រែរបស់អ្នកជិតខាង អ្នកអាចបូតកួរស្រូវដោយដៃបាន ប៉ុន្តែ មិនត្រូវយកកណ្តៀវទៅច្រូតស្រូវរបស់អ្នកជិតខាងឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាដើរកាត់ស្រែដែលមានស្រូវរបស់អ្នកជិតខាងឯងណា នោះនឹងបូតគួរស្រូវដោយដៃបាន ប៉ុន្តែ មិនត្រូវយកកណ្តៀវទៅច្រូតឡើយ។ អាល់គីតាប ពេលណាអ្នកដើរកាត់ស្រែរបស់អ្នកដទៃ អ្នកអាចយកដៃបូតកួរស្រូវបាន តែអ្នកមិនអាចយកកណ្តៀវមកច្រូតស្រូវរបស់គេឡើយ»។ |
មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។
«ប្រសិនបើអ្នកដើរកាត់ចម្ការទំពាំងបាយជូររបស់អ្នកដទៃ អ្នកអាចបេះផ្លែបរិភោគតាមចិត្ត រហូតដល់ឆ្អែត តែអ្នកមិនអាចបេះដាក់ថង់យកទៅជាមួយឡើយ។