ត្រូវរៀបចំឲ្យមានកន្លែងមួយនៅខាងក្រៅជំរំ ជាកន្លែងសម្រាប់ឲ្យអ្នកចេញទៅដោះទុក្ខសត្វ។
ចោទិយកថា 23:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវយកចបមួយជាប់នឹងខ្លួន ប្រើសម្រាប់ជីកដី នៅពេលណាអ្នកចេញទៅដោះទុក្ខសត្វ រួចហើយលុបដីនោះមកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវមានចបជីកមួយនៅជាប់ជាមួយសស្ត្រាវុធរបស់អ្នក ហើយពេលណាអ្នកចេញទៅបត់ជើងនៅខាងក្រៅ ត្រូវជីករណ្ដៅកប់លាមករបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវឲ្យមានចបជីក នៅជា១ នឹងគ្រឿងសស្ត្រាវុធរបស់ឯងផង ដើម្បីកាលណាឯងចេញទៅបត់ជើង នោះនឹងជីកទៅកប់លុបលាមកឯងទៅ អាល់គីតាប ត្រូវយកចបមួយជាប់នឹងខ្លួន ប្រើសម្រាប់ជីកដី នៅពេលណាអ្នកចេញទៅដោះទុក្ខសត្វ រួចហើយលុបដីនោះមកវិញ។ |
ត្រូវរៀបចំឲ្យមានកន្លែងមួយនៅខាងក្រៅជំរំ ជាកន្លែងសម្រាប់ឲ្យអ្នកចេញទៅដោះទុក្ខសត្វ។
ព្រះអម្ចាស់ ជាព្រះរបស់អ្នក យាងទៅជាមួយកងទ័ពរបស់អ្នក ដើម្បីការពារអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ហេតុនេះ កងទ័ពរបស់អ្នកត្រូវតែវិសុទ្ធ* ដើម្បីកុំឲ្យព្រះអម្ចាស់ទតឃើញការអ្វីមួយមិនគប្បី ហើយចាកចេញពីអ្នក»។