ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។
កូឡុស 4:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរទូលអង្វរព្រះជាម្ចាស់ឲ្យយើងដែរ ដើម្បីព្រះអង្គបើកទ្វារចំហឲ្យយើងមានឱកាសប្រកាសព្រះបន្ទូល គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។ ព្រះគម្ពីរខ្មែរសាកល ក្នុងពេលជាមួយគ្នា សូមអធិស្ឋានសម្រាប់យើងផង ដើម្បីឲ្យព្រះបានបើកទ្វារនៃព្រះបន្ទូលដល់យើង ឲ្យប្រកាសអាថ៌កំបាំងរបស់ព្រះគ្រីស្ទ។ ដោយសារតែការនេះឯង ដែលខ្ញុំជាប់ចំណង។ Khmer Christian Bible ហើយអធិស្ឋានឲ្យយើងផង គឺសូមឲ្យព្រះជាម្ចាស់បើកទ្វារឲ្យយើងសម្រាប់ព្រះបន្ទូល ដើម្បីឲ្យយើងបានប្រកាសអំពីអាថ៌កំបាំងរបស់ព្រះគ្រិស្ដ ដែលខ្ញុំបានជាប់ចំណងដោយសារការនេះឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំប្រកាសព្រះបន្ទូល គឺប្រកាសពីសេចក្ដីអាថ៌កំបាំងរបស់ព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណងដោយសារការនេះឯង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូល ជាសេចក្ដីអាថ៌កំបាំងនៃព្រះគ្រីស្ទ ដែលខ្ញុំជាប់ចំណង ដោយព្រោះព្រះបន្ទូលនោះឯង អាល់គីតាប ចូរសូមអង្វរអុលឡោះឲ្យយើងដែរ ដើម្បីទ្រង់បើកទ្វារចំហឲ្យយើងមានឱកាសប្រកាសបន្ទូលរបស់អុលឡោះ គឺប្រកាសអំពីគម្រោងការដ៏លាក់កំបាំងរបស់អាល់ម៉ាហ្សៀស ដ្បិតខ្ញុំជាប់ឃុំឃាំង ព្រោះតែគម្រោងការនេះឯង។ |
ព្រះអង្គតបទៅគេវិញថា៖ «មកពីព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យ*នៃស្ថានបរមសុខ* រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឲ្យយល់ឡើយ។
កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឲ្យសាសន៍ដទៃជឿ។
ព្រះជាម្ចាស់មានឫទ្ធានុភាពនឹងធ្វើឲ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រិស្ត តាមតែព្រះជាម្ចាស់បានសម្តែងអំពីគម្រោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក
ដ្បិតទ្វារបើកចំហ យ៉ាងធំ សម្រាប់ឲ្យខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆាំងច្រើនយ៉ាងណាក៏ដោយ។
ហេតុនេះ សូមបងប្អូនចាត់ទុកយើងថាជាអ្នកបម្រើរបស់ព្រះគ្រិស្ត* និងជាអ្នកមើលខុសត្រូវលើគម្រោងការដ៏លាក់កំបាំង*របស់ព្រះជាម្ចាស់។
ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ*របស់ព្រះគ្រិស្ត ទោះបីព្រះអម្ចាស់បានបើកឱកាស ឲ្យខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំពុំបានស្ងប់ដែរ ព្រោះរកលោកទីតុសមិនឃើញ។
ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្តយេស៊ូ ដើម្បីជាប្រយោជន៍ដល់បងប្អូនសាសន៍ដទៃ…។
ព្រះអង្គបានបង្ហាញគម្រោងការដ៏លាក់កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។
ពេលបងប្អូនអានសេចក្ដីនោះ បងប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រិស្ត។
ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។
ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។
ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រិស្តជួយខ្ញុំដែរ។
ខ្ញុំមានចិត្តគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្តខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អ*ក្ដី បងប្អូនទាំងអស់គ្នាក៏បានរួមចំណែកជាមួយខ្ញុំ ក្នុងកិច្ចការដែលព្រះជាម្ចាស់ប្រណីសន្ដោសឲ្យខ្ញុំបំពេញនេះដែរ។
នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។
ពាក្យជម្រាបសួរនេះ ខ្ញុំ ប៉ូល សរសេរដោយដៃខ្ញុំផ្ទាល់។ សូមបងប្អូនកុំភ្លេចថា ខ្ញុំជាប់ឃុំឃាំង។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ!។
សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ក្រុមគ្រួសាររបស់លោកអូនេស៊ីភ័រ ដ្បិតគាត់តែងតែលើកទឹកចិត្តខ្ញុំជាញឹកញាប់ ហើយគាត់ក៏មិនដែលខ្មាស ព្រោះតែខ្ញុំជាប់ឃុំឃាំងនោះឡើយ។
ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្តអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងឡើយ។
ចូរប្រកាសព្រះបន្ទូល ព្រមទាំងនិយាយហើយនិយាយទៀត ទោះមានឱកាសល្អក្ដី មិនល្អក្ដី ត្រូវពន្យល់គេឲ្យដឹងខុសត្រូវ ស្ដីបន្ទោស ដាស់តឿន និងបង្រៀនគេ ដោយចិត្តអត់ធ្មត់គ្រប់ចំពូក
ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ។