ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 9:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់​ឈ្មោះ អាណា‌ណាស ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណានាស​នៅក្នុង​និមិត្ត​ចូលមក​ដាក់​ដៃ​លើ​គាត់ ដើម្បីឲ្យ​គាត់​មើលឃើញវិញ”។

សូមមើលជំពូក

Khmer Christian Bible

ហើយ​គាត់​ក៏​ឃើញ​បុរស​ម្នាក់​ដែរ​ ឈ្មោះ​អាណានាស​នៅ​ក្នុង​សុបិន​និមិត្ដ​បាន​ចូល​មក​ដាក់​ដៃ​លើ​គាត់​ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​វិញ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​នៅ​ក្នុង​និមិត្ត គាត់​បាន​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណា‌នាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ក្នុង​ការ​ជាក់​ស្តែង គាត់​បាន​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស ចូល​មក​ដាក់​ដៃ​លើ​គាត់ ឲ្យ​បាន​ភ្លឺ​ភ្នែក​ឡើង

សូមមើលជំពូក

អាល់គីតាប

ហើយ​និមិត្ដ​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណាណាស​ចូល​មក​ដាក់​ដៃ​លើ​គាត់ ដើម្បី​ឲ្យ​គាត់​ឃើញ​ឡើង​វិញ»។

សូមមើលជំពូក



កិច្ចការ 9:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទទូច​អង្វរ​ព្រះអង្គ​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។


គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវ័ក ក្រុម​សាវ័ក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។


នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប ឈ្មោះ​អាណា‌ណាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អាណា‌ណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។