ឫកពារបស់ពួកគេសម្តែងឲ្យឃើញថា ពួកគេមានទោស ពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុម គឺគេប្រព្រឹត្តដោយឥតអៀនខ្មាស ឥតលាក់លៀមសោះឡើយ។ ពួកគេត្រូវវេទនាជាមិនខាន ព្រោះគេបង្កទោសខ្លួនឯង!
កិច្ចការ 23:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថា នឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។ ព្រះគម្ពីរខ្មែរសាកល អ្នកទាំងនោះបានទៅជួបពួកនាយកបូជាចារ្យ និងពួកចាស់ទុំ ហើយនិយាយថា៖ “យើងខ្ញុំបានស្បថថា មិនហូបអ្វីឡើយ រហូតទាល់តែយើងខ្ញុំបានសម្លាប់ប៉ូល។ Khmer Christian Bible គឺពួកគេបានចូលទៅប្រាប់ពួកសម្ដេចសង្ឃ និងពួកចាស់ទុំថា៖ «យើងបានជាប់សម្បថជាមួយគ្នាហើយថា យើងមិនបរិភោគជាដាច់ខាតទាល់តែសម្លាប់ប៉ូលបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានទៅជួបពួកសង្គ្រាជ និងពួកចាស់ទុំ ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនភ្លក់អ្វីជាដាច់ខាត រហូតទាល់តែយើងបានសម្លាប់ប៉ុលចេញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ទៅជំរាបពួកសង្គ្រាជ នឹងពួកចាស់ទុំថា យើងខ្ញុំបានស្បថថា មិនភ្លក់អ្វីសោះ ទាល់តែបានសំឡាប់ប៉ុលចេញ អាល់គីតាប គេបាននាំគ្នាទៅជួបពួកអ៊ីមុាំ និងពួកអះលីជំអះជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។ |
ឫកពារបស់ពួកគេសម្តែងឲ្យឃើញថា ពួកគេមានទោស ពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុម គឺគេប្រព្រឹត្តដោយឥតអៀនខ្មាស ឥតលាក់លៀមសោះឡើយ។ ពួកគេត្រូវវេទនាជាមិនខាន ព្រោះគេបង្កទោសខ្លួនឯង!
ពួកគេគួរតែអៀនខ្មាសចំពោះអំពើព្រៃផ្សៃ ដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនចេះខ្មាស។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
បូជាចារ្យក៏ដូចជាប្រជាជនដែរ យើងនឹងដាក់ទោសពួកគេ តាមអំពើដែលខ្លួនប្រព្រឹត្ត គឺពួកគេប្រព្រឹត្តយ៉ាងណា យើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។
យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា នឹងមកសុំលោកឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ឲ្យបានដិតដល់ថែមទៀត។
សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។