កិច្ចការ 2:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍នេះកើតមានស្របតាមសេចក្ដី ដែលព្យាការី*យ៉ូអែលបានថ្លែងទុកមកថា៖ ព្រះគម្ពីរខ្មែរសាកល តាមពិត នេះជាអ្វីដែលត្រូវបានថ្លែងតាមរយៈព្យាការីយ៉ូអែលថា: Khmer Christian Bible ប៉ុន្ដែនេះជាអ្វីដែលលោកយ៉ូអែលជាអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាសេចក្តីទំនាយរបស់ហោរាយ៉ូអែល ដែលថ្លែងទុកមកថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះគឺជាសេចក្ដីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា អាល់គីតាប ហេតុការណ៍នេះកើតមាន ស្របតាមសេចក្ដីដែលណាពីយ៉ូអែលបានថ្លែងទុកមកថា៖ |
អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ!។
“ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ត។