គាត់ងើបភ្នែកឡើង ក៏មើលឃើញមនុស្ស៣នាក់ឈរនៅចំពោះមុខ កាលគាត់ឃើញដូច្នោះ នោះគាត់រត់ពីមាត់ទ្វារត្រសាលទៅទទួល ដោយក្រាបរាបនឹងដី
២ សាំយូអែល 24:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័រ៉ៅណា គាត់ក្រឡេកមើលទៅឃើញស្តេច នឹងពួកមហាតលិក កំពុងតែមកឯគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំនៅចំពោះស្តេចទូលថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ័រ៉ៅណាបានក្រឡេកទៅឃើញស្តេច និងពួកមហាតលិក កំពុងតែមករកគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្ដេច ឱនមុខដល់ដី។ អាល់គីតាប កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្តេចទត ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកគាត់ គាត់ក៏ចេញទៅទទួល ហើយក្រាបគោរពអោនមុខដល់ដី។ |
គាត់ងើបភ្នែកឡើង ក៏មើលឃើញមនុស្ស៣នាក់ឈរនៅចំពោះមុខ កាលគាត់ឃើញដូច្នោះ នោះគាត់រត់ពីមាត់ទ្វារត្រសាលទៅទទួល ដោយក្រាបរាបនឹងដី
នោះដល់ថ្ងៃទី៣ មានមនុស្សម្នាក់មកពីទីបោះទ័ពរបស់សូល ស្លៀកពាក់រហែករហោក ហើយមានដីនៅលើក្បាល កាលមកដល់ដាវីឌ នោះក៏ទំលាក់ខ្លួនក្រាបចុះដល់ដីដោយគោរព
បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមកឯទូលបង្គំមានការអ្វី ដាវីឌឆ្លើយថា មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ប្រយោជន៍ឲ្យសេចក្ដីវេទនានេះបានថយចេញពីពួកជនទៅ
នោះលោកក៏ក្រាបថ្វាយបង្គំទូលថា តើបាវបំរើនៃទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់នេះ។
នោះនាងក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ