ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 23:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​៣​នាក់ ក្នុង​ពួក​ជា​ប្រធាន​ទាំង​៣០ បាន​ចុះ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ក្នុង​រដូវ​ចំរូត ឯ​កង​ពួក​ភីលីស្ទីន គេ​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ថ្ងៃ​ក្រោយ​ទៀត នៅ​ដើម​រដូវ​ចម្រូត មាន​បី​នាក់ ក្នុង​ចំណោម​ពួក​ប្រធាន​សាមសិប​នាក់ បាន​ទៅ​គាល់​ព្រះបាទ​ដាវីឌ​នៅ​ក្នុង​រអាង​អាឌូឡាម ខណៈ​ពេល​ពួក​ភីលី‌ស្ទីន​បាន​បោះ​ទ័ព​នៅ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ នាំ​គ្នា​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ​ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម ព្រោះ​ទាហាន​ភីលីស្ទីន​បាន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។

សូមមើលជំពូក

អាល់គីតាប

ថ្ងៃ​មួយ​នៅ​រដូវ​ចម្រូត នាយ​ទាហាន​បី​នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ នាំ​គ្នា​ចូល​ជួប​ស្តេច​ទត​ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម ព្រោះ​ទាហាន​ភីលី‌ស្ទីន​បាន​បោះ​ទ័ព នៅ​ជ្រលង​ភ្នំ​រេ‌ផែម។

សូមមើលជំពូក



២ សាំ‌យូ‌អែល 23:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ភីលីស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម


ក្រោយ​នោះពួក​ភីលីស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត


ឯ​គេ​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម​ហើយ


ដំណើរ​នោះ​នឹង​បាន​ដូច​ជា​កាល​អ្នក​ចំរូត​កំពុង​ត្រកង​ស្រូវ​នៅ​ដៃ រួច​ច្រូត​កាត់​ទៅ អើ នឹង​បាន​ដូច​កាល​គេ​ច្រូត​សន្សំ​នៅ​ក្នុង​ច្រក​ភ្នំ​រេផែម


ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​១​ដង​ទៀត អញ​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រាអែល​នឹង​មក​ដល់​អាឌូឡាម


ស្តេច​ក្រុង​លិបណា​១ ស្តេច​ក្រុង​អាឌូឡាម​១


យ៉ារមុត​១ អាឌូឡាម​១ សូគរ​១ អាសេកា​១


ដូច្នេះដាវីឌ​ក៏​ចេញ​ពី​ទី​នោះ ភៀស‌ខ្លួន​ទៅ​ឯ​រអាង​អាឌូឡាម កាល​ពួក​បង​ប្អូន នឹង​ពួក​គ្រួ​របស់​ឪពុក​លោក​ទាំង​ប៉ុន្មាន​បាន​ដឹង នោះ​គេ​ក៏​នាំ​គ្នា​ចុះ​ទៅ​ឯ​លោក​នៅ​ទី​នោះ​ដែរ