ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 20:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នាង​និយាយ​ថា កាល​ដើម​ដំបូង​គេ​ធ្លាប់​ពោល​ថា ពិត​ប្រាកដ​ជា​គេ​នឹង​សួរ​រក​ដំបូន្មាន​នៃ​ពួក​ក្រុង​អេបិល គឺ​យ៉ាង​នោះ​ដែល​គេ​បាន​សំរេច​ការ​នីមួយៗ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​នាង​និយាយ​ថា៖ «កាល​ដើម​ដំបូង​គេ​ធ្លាប់​ពោល​ថា "ឲ្យ​គេ​ទៅ​ស៊ើប​សួរ​ពួក​ក្រុង​អេបិល​សិន" ធ្វើ​ដូច្នោះ​ទើប​ពួក​គេ​សម្រេច​កិច្ច‌ការ​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ត្រី​នោះ​ពោល​បន្ត​ទៀត​ថា៖ «ពី​ដើម គេ​មាន​ទម្លាប់​ពោល​ថា ត្រូវ​តែ​ពិគ្រោះ​គ្នា​ជា​មួយ​អ្នក​ក្រុង​អេបិល​សិន ទើប​កិច្ចការ​បាន​សម្រេច។

សូមមើលជំពូក

អាល់គីតាប

ស្ត្រី​នោះ ពោល​បន្ត​ទៀត​ថា៖ «ពី​ដើម​គេ​មាន​ទម្លាប់​ពោល​ថា ត្រូវ​តែ​ពិគ្រោះ​គ្នា​ជា​មួយ​អ្នក​ក្រុង​អេបិល​សិន ទើប​កិច្ចការ​បាន​សម្រេច។

សូមមើលជំពូក



២ សាំ‌យូ‌អែល 20:18
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ​អី លោក​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ រួច​នាង​ពោល​ថា សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​បាវ​លោក​សិន លោក​ឆ្លើយ​ថា ខ្ញុំ​កំពុង​ស្តាប់


ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្ដី​សុខ ហើយ​ក៏​ស្មោះ‌ត្រង់​នៅ​ស្រុក​អ៊ីស្រាអែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​១ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រាអែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មរដក​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី