ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 19:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បារស៊ី‌ឡាយ ជា​ពួក​កាឡាត លោក​ចុះ​ពី​ក្រុង​រ៉ូគី‌លីម មក​ឆ្លង​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ជូន​ស្តេច​ទៅ​ត្រើយ​ម្ខាង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​បារស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាត លោក​ចុះ​ពី​ក្រុង​រ៉ូគី‌លីម មក​ឆ្លង​ទន្លេ​យ័រ‌ដាន់ ដើម្បី​ជូន​ស្តេច​ទៅ​ត្រើយ​ម្ខាង​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាស៊ី‌ឡៃ​ជា​អ្នក​ស្រុក​កាឡាដ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​រ៉ូគី‌លីម​មក​ទន្លេ​យ័រដាន់​ដែរ ដើម្បី​ជូន​ដំណើរ​ស្ដេច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក

អាល់គីតាប

លោក​បាស៊ី‌ឡៃ​ជា​អ្នក​ស្រុក​កាឡាដ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​រ៉ូគី‌លីម​មក​ទន្លេ​យ័រ‌ដាន់​ដែរ ដើម្បី​ជូន​ដំណើរ​ទត​ឆ្លង​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក



២ សាំ‌យូ‌អែល 19:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មភីបូសែត​ទូល​ឆ្លើយ​ថា ឲ្យ​គេ​យក​ទាំង​អស់​ទៅ​ចុះ ពី​ព្រោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ បាន​វិល​មក​ឯ​ដំណាក់​ដោយ​សុខ‌សាន្ត​ហើយ។


តែ​ចូរ​សំដែង​សេចក្ដី​សប្បុរស ដល់​ពួក​កូន​បារស៊ី‌ឡាយ ជា​ពួក​ស្រុក​កាឡាត​វិញ ហើយ​ឲ្យ​គេ​នៅ​ក្នុង​ពួក​អ្នក​ដែល​បរិភោគ​នៅ​តុ​ឯង ដ្បិត​គេ​បាន​មក​ទទួល​អញ នៅ​គ្រា​ដែល​អញ​បាន​រត់​ពី​អាប់‌សា‌ឡំម ជា​បង​ឯង​ទៅ


ហើយ​ខាង​កូន​ចៅ​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាកូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​យក​កូន​ស្រី​បារស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាត​ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ


ហើយ​ខាង​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាគូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​បាន​យក​ពួក​កូន​ស្រី​របស់​បារស៊ី‌ឡាយ នៅ​ស្រុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ