ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 14:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ព្រះ‌កេសា លុះ​ដល់​ចុង​ឆ្នាំ ទ្រង់​ក៏​កាត់​ចេញ ពី​ព្រោះ​ធ្ងន់​ណាស់​ដល់​ទ្រង់ ហេតុ​នោះ​បាន​ជា​រាល់​តែ​ឆ្នាំ ទ្រង់​តែង​កាត់​ចេញ ហើយ​តាម​ដំឡឹង​ហ្លួង ឃើញ​មាន​ទំងន់​២០០​ដំឡឹង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រី​ឯ​ព្រះ‌កេសា លុះ​ដល់​ចុង​ឆ្នាំ ទ្រង់​ក៏​កាត់​ចេញ ព្រោះ​ធ្ងន់​ណាស់​ដល់​ទ្រង់ ហេតុ​នោះ​បាន​ជា​រាល់​តែ​ឆ្នាំ ទ្រង់​តែង​កាត់​ចេញ ហើយ​តាម​តម្លឹង​ហ្លួង ឃើញ​មាន​ទម្ងន់​ពីររយ​សេកែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រៀង​រាល់​ឆ្នាំ សម្ដេច​អាប់‌សាឡុម​តែងតែ​កាត់​សក់​នៅ​ពេល​ចុង​ឆ្នាំ ព្រោះ​សក់​នោះ​ធ្ងន់​ពេក។ គេ​ថ្លឹង​សក់​នោះ​ឃើញ​មាន​ទម្ងន់​ជាង​ពីរ​គីឡូ​ក្រាម តាម​របៀប​ថ្លឹង​របស់​ស្ដេច។

សូមមើលជំពូក

អាល់គីតាប

រៀង​រាល់​ឆ្នាំ សម្តេច​អាប់‌សាឡុម​តែងតែ​កាត់​សក់ នៅ​ពេល​ចុង​ឆ្នាំ ព្រោះ​សក់​នោះ​ធ្ងន់​ពេក។ គេ​ថ្លឹង​សក់​នោះ​ឃើញ​មាន​ទម្ងន់​ជាង​ពីរ​គីឡូ​ក្រាម តាម​របៀប​ថ្លឹង​របស់​ស្តេច។

សូមមើលជំពូក



២ សាំ‌យូ‌អែល 14:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រា‌ហាំ​ក៏​ស្តាប់​តាម​អេប្រុន ហើយ​គាត់​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​ដល់​អេប្រុន នៅ​ចំពោះ​មុខ​នៃ​ពួក​កូន​ចៅ​ហេត​តាម​ដែល​គាត់​និយាយ គឺ​ជា​ប្រាក់​៤០០​រៀល​ដែល​ពួក​ជំនួញ​ធ្លាប់​ចាយ។


រីឯ​អាប់‌សា‌ឡំម ទ្រង់​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ដែល​សាង‌ញ៉ាង នោះ​ព្រះ‌សិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ពី​ដី​ឡើង ឯ​លា​កាត់​ដែល​ទ្រង់​គង់​ក៏​ដើរ​បង្ហួស​ទៅ


នោះ​នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប ខ្សែ​ចង ជំនួស​ខ្សែ​ក្រវាត់ ក្បាល​ទំពែក ជំនួស​សក់​សំអាង សំពត់​ធ្មៃ ជំនួស​សំពត់​ល្បើក ស្នាម​ត្រា ជំនួស​លំអ​ខ្លួន


គេ​ក៏​មិន​ត្រូវ​កោរ​សក់ ឬ​ទុក​ឲ្យ​សក់​ដុះ​វែង​ដែរ គេ​នឹង​គ្រាន់​តែ​កាត់​ដំរឹម​ប៉ុណ្ណោះ


ត្រូវ​ឲ្យ​មាន​ជញ្ជីង នឹង​កូន​ជញ្ជីង​យ៉ាង​ត្រឹម‌ត្រូវ ហើយ​នឹង​រង្វាល់​ត្រឹម‌ត្រូវ​ផង អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក


តើ​ធម្មតា​លោក​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​អី​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន