ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 14:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ូអាប់​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​យ៉ូអាប់​ក៏​ទម្លាក់​ខ្លួន ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូអាប់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​ឱន​មុខ​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះ‌ករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។

សូមមើលជំពូក

អាល់គីតាប

លោក​យ៉ូអាប់​គោរព​ស្តេច​អោន​មុខ​ដល់​ដី ហើយ​អរ​គុណ​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា ស្តេច​នៅ​តែ​ប្រណី​សន្តោស​ខ្ញុំ ព្រោះ​ស្តេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ខ្ញុំ»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 14:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ក៏​នាំ​យ៉ាកុប ជា​ឪពុក​ខ្លួន ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​យ៉ាកុប​ក៏​សូម​ពរ​ថ្វាយ​ដល់​ផារ៉ោន


ប៉ុន្តែ ណូអេបាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ។


រួច​ពី​នោះ​មក ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូអាប់​ថា មើល ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះចូរ​ទៅ​នាំ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ


ដូច្នេះ យ៉ូអាប់​ក៏​រៀបចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់‌សា‌ឡំម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ


កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង


ដូច្នេះ បណ្តាជន​ទាំង‌ឡាយ​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ទៅ រួច​ស្តេច​ទ្រង់​ក៏​ឆ្លង​ទៅ​ដែរ ទ្រង់​ថើប​បារស៊ី‌ឡាយ ហើយ​ប្រទាន​ពរ​ដល់​លោក រួច​លោក​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​វិញ។


ពួក​បណ្តាជន​ក៏​ឲ្យ​ពរ​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រគល់​ខ្លួន ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ស្ម័គ្រ​ពី​ចិត្ត។


ដ្បិត​កាល​ត្រចៀក​បាន​ឮ​ខ្ញុំ នោះ​ក៏​ឲ្យ​ពរ​ដល់​ខ្ញុំ ហើយ​កាល​ភ្នែក​បាន​ឃើញ​ខ្ញុំ នោះ​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ


បើ​ចង្កេះ​គេ​មិន​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ បើ​គេ​មិន​បាន​កក់‌ក្តៅ​ដោយ​រោម​ចៀម​របស់​ខ្ញុំ​ទេ


កូន​របស់​នាង​ទាំង​ប៉ុន្មាន ក្រោក​ឈរ​ឡើង​គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្ដី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា


គ្រា​នោះ នាង​រស់​ជា​សាសន៍​ម៉ូអាប់ នាង​និយាយ​នឹង​ន៉ាអូមី​ថា ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នក​ណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ រួច​គាត់​ប្រាប់​ថា ទៅ​ចុះ កូន​អើយ


ប៉ុន្តែដាវីឌ​និយាយ​ដោយ​ស្បថ​ថា បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក​បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ នឹង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​១​ជំហានពី​គ្នា​ទេ