ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 6:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សូម​ទ្រង់​ប្រោស​ស្តាប់ ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សំរេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពី​លើ​ស្ថាន​សួគ៌ ចំពោះ​ពាក្យ​ដែល​គេ​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ ព្រម​ទាំង​សម្រេច​តាម​សេចក្ដី​ត្រឹម‌ត្រូវ​ឲ្យ​គេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។

សូមមើលជំពូក

អាល់គីតាប

សូម​ទ្រង់​ដែល​នៅ​សូរ៉កា ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។

សូមមើលជំពូក



២ របា‌ក្សត្រ 6:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ‌សិន​ជា​រាស្ត្រ​របស់​ទ្រង់​ចេញ​ទៅ ច្បាំង​នឹង​ខ្មាំង​សត្រូវ តាម​ផ្លូវ​ណា​ក៏​ដោយ ដែល​ទ្រង់​នឹង​ចាត់​គេ​ឲ្យ​ទៅ ហើយ​គេ​អធិ‌ស្ឋាន​ដល់​ទ្រង់ ទាំង​បែរ​មក​ឯ​ទី​ក្រុង​នេះ​ដែល​ទ្រង់​បាន​រើស នឹង​ព្រះ‌វិហារ​នេះ​ដែល​ទូលបង្គំ​បាន​ស្អាង​ថ្វាយ​ដល់​ព្រះ‌នាម​ទ្រង់


បើ​កាល​ណា​គេ​ធ្វើ​បាប​នឹង​ទ្រង់ (ដ្បិត​គ្មាន​មនុស្ស​ឯ​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ) ហើយ​ទ្រង់​កើត​មាន​សេចក្ដី​ក្រោធ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ឲ្យ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​ណា ទោះ​ឆ្ងាយឬ​ជិត​ក្តី


គេ​បាន​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ អើ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្តី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចំរើន​ឡើង​ឡើយ ក៏​មិន​សំរេច​ត្រឹម‌ត្រូវ​ដល់​ពួក​កំសត់​ផង