គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ
២ របាក្សត្រ 6:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទូលបង្គំបានស្អាងព្រះវិហារនេះ ទុកជាទីលំនៅថ្វាយទ្រង់វិញ គឺជាកន្លែងសំរាប់ឲ្យទ្រង់គង់នៅអស់កល្បជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែទូលបង្គំបានស្អាងព្រះវិហារនេះ ទុកជាទីលំនៅថ្វាយព្រះអង្គវិញ គឺជាកន្លែងសម្រាប់ឲ្យព្រះអង្គគង់នៅអស់កល្បជានិច្ច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់ថ្វាយព្រះអង្គគង់ អស់កល្បជានិច្ច!»។ អាល់គីតាប ខ្ញុំបានសង់ម៉ាស្ជិទដ៏ថ្កុំថ្កើងនេះ ទុកជាដំណាក់ជូនទ្រង់នៅអស់កល្បជានិច្ច!»។ |
គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ
ដូច្នេះ ទូលបង្គំបានស្អាងព្រះវិហារនេះថ្វាយទ្រង់គង់ ទុកជាទីលំនៅឲ្យទ្រង់គង់នៅអស់កល្បជានិច្ច
អ្នកនោះនឹងស្អាងព្រះវិហារ១ឲ្យអញ ហើយអញនឹងប្រោសឲ្យរាជ្យអ្នកនោះបានស្ថិតស្ថេរនៅ ជារៀងរាបដរាបទៅ
ដាវីឌទ្រង់មានបន្ទូលនឹងសាឡូម៉ូនជាព្រះរាជបុត្រាថា ចូរមានកំឡាំង នឹងចិត្តក្លាហានឡើង ហើយធ្វើសំរេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់អស់ទាំងការ ដែលធ្វើព្រះវិហារនៃព្រះយេហូវ៉ានេះបានសំរេច
ទ្រង់បានមានបន្ទូលមកយើងថា សាឡូម៉ូន ជាកូនឯង នឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យអញ ដ្បិតអញបានរើសវា ឲ្យបានធ្វើជាកូនអញ ហើយអញនឹងធ្វើជាឪពុកដល់វា
តែឯហឹបនៃព្រះ នោះដាវីឌបាននាំយកពីក្រុងគារយ៉ាត់-យារីម ឡើងទៅឯកន្លែងដែលទ្រង់បានរៀបចំទុក ដ្បិតទ្រង់បានដំឡើងត្រសាល១ សំរាប់ឲ្យហឹបនោះ នៅក្នុងក្រុងយេរូសាឡិមវិញ
ខណនោះ សាឡូម៉ូនពោលថា ព្រះយេហូវ៉ាទ្រង់បានមានបន្ទូលថា ទ្រង់នឹងគង់នៅក្នុងងងឹតយ៉ាងក្រាស់
រួចស្តេចទ្រង់បែរព្រះភក្ត្រមក ឲ្យពរដល់ពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ហើយពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់ក៏ឈរឡើង
ហើយឲ្យនាំយកប្រាក់ នឹងមាសដែលយើង ជាស្តេច នឹងពួកសេនាបតីទាំង៧ បានថ្វាយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម
ព្រមទាំងប្រាក់មាសទាំងប៉ុន្មានដែលអ្នកនឹងរៃបាន ពីគ្រប់ក្នុងខេត្តបាប៊ីឡូន ជាមួយនឹងបណ្ណាការដែលពួកជនទាំងអំបាលម៉ាន នឹងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិមទៅជាមួយផង
ដរាបដល់ទូលបង្គំរកបានទីកន្លែងសំរាប់ព្រះយេហូវ៉ា គឺជាពន្លាសំរាប់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុប
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូនមក ជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡិម ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ហើយកាលណាគេចូលទៅ នោះចៅហ្វាយនឹងចូលទៅនៅកណ្តាលពួកគេ រួចកាលណាគេចេញទៅ នោះនឹងចេញទៅជាមួយគ្នាដែរ។
ខ្ញុំមានឮសំឡេង១យ៉ាងខ្លាំង ចេញពីស្ថានសួគ៌មកថា មើល រោងឧបោសថរបស់ព្រះ បាននៅជាមួយនឹងមនុស្សហើយ ទ្រង់នឹងគង់នៅជាមួយនឹងគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ