កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង
២ របាក្សត្រ 6:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានរក្សាសេចក្ដីសន្យា ដែលទ្រង់បានមានបន្ទូលនឹងអ្នកបំរើទ្រង់ គឺនឹងដាវីឌ ជាបិតាទូលបង្គំ ទ្រង់បានមានបន្ទូលដោយព្រះឱស្ឋទ្រង់ ហើយសំរេចសេចក្ដីនោះ ដោយព្រះហស្តទ្រង់ ដូចជាមានមកសព្វថ្ងៃនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានរក្សាសេចក្ដីសន្យា ដែលព្រះអង្គបានមានព្រះបន្ទូលនឹងអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបិតាទូលបង្គំ ព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋរបស់ព្រះអង្គ ហើយសម្រេចសេចក្ដីនោះ ដោយព្រះហស្តរបស់ព្រះអង្គ ដូចជាមានមកសព្វថ្ងៃនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ អាល់គីតាប ទ្រង់ប្រោសប្រណីដល់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ និងជាឪពុករបស់ខ្ញុំ ស្របតាមបន្ទូលសន្យារបស់ទ្រង់។ ថ្ងៃនេះទ្រង់សម្រេចតាមបន្ទូលសន្យា ដោយសារអំណាចរបស់ទ្រង់។ |
កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង
ទ្រង់បានកាន់តាមសេចក្ដីសន្យា ដែលទ្រង់មានបន្ទូលនឹងដាវីឌ អ្នកបំរើទ្រង់ ជាបិតាទូលបង្គំ គឺទ្រង់បានមានបន្ទូលដោយព្រះឱស្ឋ ហើយបានសំរេចតាម ដោយសារព្រះហស្តទ្រង់ ដូចជាមានសព្វថ្ងៃនេះ
នោះទ្រង់មានបន្ទូលថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានព្រះពរ ដែលទ្រង់បានមានបន្ទូលនឹងដាវីឌ ជាបិតាយើង ដោយព្រះឱស្ឋទ្រង់ ហើយបានសំរេចសេចក្ដីនោះ ដោយសារព្រះហស្តទ្រង់ ដោយបន្ទូលថា
ដូច្នេះម៉ាណូអាក៏ក្រោកឡើងដើរតាមប្រពន្ធទៅឯអ្នកនោះសួរថា តើលោកឬអី ដែលបាននិយាយនឹងនាងនេះ ទេវតាឆ្លើយថា អើមែនហើយ