ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 34:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ ប្រគល់​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​ឆ្មាំ​ទ្វារ បាន​ប្រមូល​ពី​ពួក​ម៉ាន៉ាសេ ពួក​អេប្រា‌អិម នឹង​សំណល់​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ហើយ​ពី​ពួក​យូដា ពួក​បេន‌យ៉ាមីន នឹង​ពួក​អ្នក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ ប្រគល់​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ប្រាក់​ដែល​ពួក​លេវី​ជា​អ្នក​ឆ្មាំ​ទ្វារ បាន​ប្រមូល​ពី​ពួក​ម៉ាណា‌សេ ពួក​អេប្រាអិម និង​សំណល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ពី​ពួក​យូដា ពួក​បេនយ៉ាមីន និង​ពួក​អ្នក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទាំង​នោះ​ក៏​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ*​ហ៊ីល‌គីយ៉ា។ គេ​យក​ប្រាក់​ដែល​ប្រជា‌ជន​ថ្វាយ​សម្រាប់​ព្រះ‌ដំណាក់​មក គឺ​ប្រាក់​ដែល​ក្រុម​លេវី ជា​ឆ្មាំ​ទ្វារ បាន​ទទួល​ពី​ប្រជា‌ជន​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អេប្រាអ៊ីម និង​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​យូដា បេន‌យ៉ាមីន និង​អ្នក​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​ក៏​ទៅ​ជួប​មូស្ទី​ហ៊ីល‌គីយ៉ា។ គេ​យក​ប្រាក់​ដែល​ប្រជា‌ជន​ជូន​សម្រាប់​ដំណាក់​មក គឺ​ប្រាក់​ដែល​ក្រុម​លេវី​ជា​ឆ្មាំ​ទ្វារ បាន​ទទួល​ពី​ប្រជា‌ជន​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អេ‌ប្រា‌អ៊ីម និង​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​យូដា ពុន‌យ៉ាមីន និង​អ្នក​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



២ របា‌ក្សត្រ 34:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទ្រង់​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ នឹង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​អស់​ទាំង​ប្រដាប់‌ប្រដា ដែល​បាន​ធ្វើ​សំរាប់​ព្រះ‌បាល នឹង​សំរាប់​រូប​ព្រះ ហើយ​សំរាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ទៅ រួច​ទ្រង់​ដុត​ចោល​ទាំង​អស់ នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផេះ​ទៅ​ឯ​ក្រុង​បេត-អែល


ដូច្នេះ ពួក​រត់​សំបុត្រ ក៏​ទៅ​ពី​ក្រុង​១​ដល់​ក្រុង​១​កាត់​ទាំង​ស្រុក​អេប្រា‌អិម នឹង​ស្រុក​ម៉ាន៉ាសេ​ផង រហូត​ដល់​ស្រុក​សាប់‌យូល៉ូន តែ​អ្នក​ស្រុក​ទាំង​នោះ គេ​សើច​ឡក​ឲ្យ ហើយ​មើល‌ងាយ​ផង


មាន​បណ្តាជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រា‌អិម ពួក​ម៉ាន៉ាសេ ពួក​អ៊ីសាខារ នឹង​ពួក​សាប់‌យូល៉ូន ដែល​មិន​បាន​សំអាត​ខ្លួន​ទេ ប៉ុន្តែគេ​បាន​បរិភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ ហេសេគា​ទ្រង់​អធិ‌ស្ឋាន​ឲ្យ​គេ​ថា


រីឯ​វេលា​ដែល​ការ​ទាំង​នោះ បាន​រួច​ជា​ស្រេច​ហើយ នោះ​ពួក​អ៊ីស្រាអែល​ដែល​មក​ប្រជុំ​គ្នា ក៏​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា បំបាក់​បំបែក​បង្គោល​ថ្ម​ទាំង​ប៉ុន្មាន​ដែល​សំរាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​ទី​ខ្ពស់ នឹង​អាសនា​ទាំង​ប៉ុន្មាន នៅ​ពេញ​ក្នុង​ស្រុក​យូដា ស្រុក​បេន‌យ៉ាមីន ស្រុក​អេប្រា‌អិម នឹង​ស្រុក​ម៉ាន៉ាសេ​ដែរ ដរាប​ដល់​បាន​លាញ​ចេញ​ទាំង​អស់​ទៅ រួច​មក ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​វិល​ត្រឡប់​ទៅ​ឯ​កេរ‌អាករ​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​វិញ។


គេ​ប្រគល់​ប្រាក់​នោះ ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង ជា​អ្នក​ដែល​ត្រួត​លើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ប្រគល់​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា សំរាប់​នឹង​ជួស‌ជុល ហើយ​រៀបចំ​ព្រះ‌វិហារ​ជា​ថ្មី​ឡើង​វិញ


រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូលបង្គំ ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច


ហើយ​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា អ័ហ៊ី‌កាម ជា​កូន​សាផាន អាបដូន ជា​កូន​មីកាយ៉ា ស្មៀន​សាផាន នឹង​អ័សាយ៉ា ជា​អ្នក​ជំនិត​ទ្រង់​ថា


ដូច្នេះ ហ៊ីល‌គីយ៉ា នឹង​ពួក​អ្នក​ដែល​ស្តេច​បាន​ចាត់​ប្រើ​នោះ ក៏​ទៅ​ឯ​នាង​ហ៊ុលដា ជា​ហោរា ប្រពន្ធ​សាលូម កូន​ធីកវ៉ា ដែល​ជា​កូន​ហារហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ‌រាជ្យ (នាង​នោះ​អាស្រ័យ​នៅ​ឃុំ​លេខ​២ ក្នុង​ក្រុង​យេរូ‌សាឡិម) និយាយ​នឹង​នាង​តាម​ដំណើរ​រឿង​នោះ


ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ នឹង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាការី នឹង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌វិហារ​នៃ​ព្រះ ក៏​ឲ្យ​ចៀម​២​ពាន់​៦​រយ នឹង​គោ​៣​រយ ដល់​ពួក​សង្ឃ​សំរាប់​ជា​ដង្វាយ​នៃ​បុណ្យ​រំលង


មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្ដី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្ដី​ទាំង​នោះ​ចុះ