ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 34:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ឆ្នាំ​ទី​១៨ ក្នុង​រាជ្យ​ទ្រង់ កាល​គេ​បាន​ជំរះ​សំអាត​ស្រុក នឹង​ព្រះ‌វិហារ​រួច​ជា​ស្រេច​ហើយ នោះ​ទ្រង់​ចាត់​សាផាន ជា​កូន​អ័សា‌លា ម្អាសេយ៉ា ជា​ចៅហ្វាយ​ទី​ក្រុង នឹង​យ៉ូអា កូន​យ៉ូអា‌ហាស ជា​អ្នក​តែង​ពង្សាវតារ ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ដល់​ឆ្នាំ​ទី​ដប់​ប្រាំ​បី ក្នុង​រាជ្យ​ទ្រង់ កាល​គេ​បាន​ជម្រះ​សម្អាត​ស្រុក និង​ព្រះ‌វិហារ​រួច​ជា​ស្រេច​ហើយ ទ្រង់​ចាត់​សាផាន ជា​កូន​អ័សា‌លា ម្អា‌សេ‌យ៉ា ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអា កូន​យ៉ូអា‌ហាស ជា​អ្នក​តែង​ពង្សាវ‌តារ ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច គឺ​នៅ​គ្រា​ដែល​ស្ដេច​កំពុង​តែ​ជម្រះ​ស្រុក និង​ព្រះ‌វិហារ ឲ្យ​បាន​បរិសុទ្ធ ព្រះ‌បាទ​យ៉ូ‌សៀស​ចាត់​លោក​សាផាន ជា​កូន​របស់​លោក​អសា‌លា លោក​ម៉ាសេ‌យ៉ា ជា​អភិ‌បាល​ក្រុង ព្រម​ទាំង​លោក​យ៉ូ‌អា ជា​កូន​របស់​លោក​យ៉ូអា‌ហាស និង​ជា​ស្មៀន​ហ្លួង ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។

សូមមើលជំពូក

អាល់គីតាប

នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្តេច គឺ​នៅ​គ្រា​ដែល​គាត់​កំពុង​តែ​ជម្រះ​ស្រុក និង​ម៉ាស្ជិទ ឲ្យ​បាន​បរិសុទ្ធ ស្តេច​យ៉ូ‌សៀស​ចាត់​លោក​សាផាន​ជា​កូន​របស់​លោក​អសា‌លា លោក​ម៉ាសេ‌យ៉ា​ជា​អភិ‌បាល​ក្រុង ព្រម​ទាំង​លោក​យ៉ូ‌អា ជា​កូន​របស់​លោក​យ៉ូអា‌ហាស និង​ជា​ស្មៀន​ស្តេច​ឲ្យ​ទៅ​ជួស​ជុល​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច។

សូមមើលជំពូក



២ របា‌ក្សត្រ 34:8
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ដូរ៉ាម លោក​ជា​មេ​កំណែន ឯ​យ៉ូសា‌ផាត​ជា​កូន​អ័ហ៊ី‌លូឌ លោក​ជា​អ្នក​កត់‌ត្រា​ពង្សាវតារ


មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ


មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា​ពល‌ទ័ព​ទាំង​អស់ នឹង​យេហូ‌សា‌ផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ


ស្តេច​អ៊ីស្រាអែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាយ៉ា​ទៅ​ឯ​អាំម៉ូន ជា​ចៅហ្វាយ​ទី​ក្រុង នឹង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា​វិញ​ទៅ


ស្តេច នឹង​យេហូ‌យ៉ាដា ក៏​ប្រគល់​ប្រាក់​នោះ ឲ្យ​ដល់​ពួក​អ្នក​ដែល​ត្រួត​មើល​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​ដាប់​ថ្ម នឹង​ជាង​ឈើ ឲ្យ​រៀបចំ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី ព្រម​ទាំង​ពួក​ជាង​ដែក ជាង​លង្ហិន ឲ្យ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ


ទ្រង់​ក៏​ប្រមូល​ពួក​សង្ឃ នឹង​ពួក​លេវី​មក​បង្គាប់​ថា ចូរ​ចេញ​ទៅ​ឯ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា រៃ​ប្រាក់​ពី​ពួក​អ៊ីស្រាអែល​ទាំង​អស់​រាល់​តែ​ឆ្នាំ ដើម្បី​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ប្រឹង‌ប្រែង​ឡើង​ផង ប៉ុន្តែពួក​លេវី​មិន​បាន​ប្រឹង‌ប្រែង​ឡើយ


នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្នុង​កាល​ដែល​ស្តេច​សេដេគា​បាន​ចាត់​ផាស‌ហ៊ើរ​ជា​កូន​ម៉ាលគា នឹង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ​មក​ឯ​លោក​ដោយ​ពាក្យ​ថា


ចាប់​តាំង​ពី​ឆ្នាំ​ទី​១៣ ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អស់​២៣​ឆ្នាំ​នេះ​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ


ប៉ុន្តែអ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា នឹង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ទាយ​ជា​សេចក្ដី​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ទ្រង់ គឺ​ទ្រង់​មាន​បន្ទូល​ថា មើល​អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សំឡាប់​អ្នក​ទាំង​២​នោះ នៅ​មុខ​ឯង​រាល់​គ្នា


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​ឯង ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ដល់​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា


លោក​ផ្ញើ​សំបុត្រ​នោះ​ដោយ‌សារ​ដៃ​អេលាសារ ជា​កូន​សាផាន នឹង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ឯ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា


ខណៈ​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្តាជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា​ជា​កូន​សាផាន ដែល​នៅ​ទីលាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។


ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​យេរេមា​ពី​ទីលាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​បាន​នាំ​លោក​ទៅ​ឯ​ផ្ទះ​ខ្លួន យ៉ាង​នោះ​លោក​បាន​នៅ​ជា​មួយ​នឹង​ពួក​ជន។


មួយ​ទៀត ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ម៉ូអាប់ នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ស្រុក​អេដំម ព្រម​ទាំង​នៅ​គ្រប់​ទាំង​ស្រុក​ផ្សេងៗ​ទៀត​ផង កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​ទុក​សំណល់​ពួក​យូដា​ឲ្យ​សល់​នៅ ហើយ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ដែល​ជា​កូន​សាផាន ឲ្យ​ត្រួត‌ត្រា​លើ​គេ


ក៏​មាន​ពួក​ចាស់‌ទុំ​នៃ​ពួក​អ៊ីស្រាអែល​៧០​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ហើយ​មាន​យ្អាសានា​ជា​កូន​សាផាន ឈរ​នៅ​កណ្តាល​គេ គ្រប់​គ្នា​កាន់​ជើង‌ពាន ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់