ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 3:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ចាប់​តាំង​ស្អាង នៅ​ថ្ងៃ​ទី​២ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ចាប់​ផ្ដើម​ស្អាង នៅ​ថ្ងៃ​ទី​ពីរ​ខែទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​របស់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​នៅ​ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​របស់​ស្ដេច។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​ចាប់​ផ្តើម​សង់​ដំណាក់​នៅ​ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​របស់​គាត់។

សូមមើលជំពូក



២ របា‌ក្សត្រ 3:2
3 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​ក្រោយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​៤៨០​ឆ្នាំ​ហើយ គឺ​នៅ​ឆ្នាំ​ទី​៤​ដែល​សាឡូម៉ូន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ក្នុង​ខែ​ពិសាខ ជា​ខែ​ទី​២ នោះ​សាឡូម៉ូន​បាន​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា


រួច​មក សាឡូម៉ូន​ទ្រង់​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​ម៉ូរីយ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឯ​ដាវីឌ ព្រះ‌បិតា​ទ្រង់ ជា​កន្លែង​ដាវីឌ​បាន​ដំរូវ​ទុក នៅ​ទីលាន​ស្រូវ​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស


រីឯ​ជើង​ជញ្ជាំង ដែល​សាឡូម៉ូន​បាន​ដាំ​សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នោះ​មាន​បណ្តោយ​៦០​ហត្ថ នឹង​ទទឹង​២០​ហត្ថ តាម​ហត្ថ​ពី​បុរាណ