រីឯសសរលង្ហិន នឹងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
២ របាក្សត្រ 3:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅខាងមុខព្រះវិហារ ទ្រង់ធ្វើសសរ២ កំពស់៣៥ហត្ថ ហើយក្បាច់ក្បាល ដែលនៅលើកំពូលសសរទាំង២នោះ មានកំពស់៥ហត្ថទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងមុខព្រះដំណាក់ ស្ដេចធ្វើសសរពីរ មានកម្ពស់សាមសិបប្រាំហត្ថ ហើយក្បាច់ក្បាល ដែលនៅលើកំពូលសសរទាំងពីរនោះ មានកម្ពស់ប្រាំហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានឲ្យគេធ្វើសសរពីរ មានកម្ពស់សាមសិបប្រាំហត្ថ ដាក់នៅមុខព្រះដំណាក់ ហើយនៅចុងខាងលើសសរនីមួយៗ មានក្បាលសសរកម្ពស់ប្រាំហត្ថ។ អាល់គីតាប ស្តេចបានឲ្យគេធ្វើសសរពីរ មានកំពស់សាមសិបប្រាំហត្ថ ដាក់នៅមុខដំណាក់ ហើយនៅចុងខាងលើសសរនីមួយៗ មានក្បាលសសរកំពស់ប្រាំហត្ថ។ |
រីឯសសរលង្ហិន នឹងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
ហើយពីក្រុងបេថាស នឹងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ នោះដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ នឹងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។
ក៏ធ្វើក្បាច់ច្រវាក់ដូចច្រវាក់នៅក្នុងទីបរិសុទ្ធបំផុត ដាក់ភ្ជាប់នៅក្បាលសសរ រួចក៏ធ្វើរូបផ្លែទទឹម១០០ ដាប់ភ្ជាប់នឹងច្រវាក់