ដូច្នេះ ស្លាបចេរូប៊ីនទាំង២បានត្រដាងទៅ អស់ប្រវែង២០ហត្ថ ចេរូប៊ីនទាំង២ក៏ឈរ បែរមុខប្រទល់គ្នា
២ របាក្សត្រ 3:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯវាំងនន ទ្រង់ធ្វើដោយសំពត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ នឹងពណ៌ក្រហម ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនបានធ្វើវាំងននអំពីក្រណាត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ហើយប៉ាក់ជារូបចេរូប៊ីមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានឲ្យគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ដ មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបចេរូប៊ីន នៅលើក្រណាត់នោះផង។ អាល់គីតាប ស្តេចបានឲ្យគេធ្វើវាំងននអំពីក្រណាត់ទេសឯកម៉ដ្ត មានពណ៌ស្វាយ ក្រហម ខៀវ ហើយមានប៉ាក់រូបម៉ាឡាអ៊ីកាត់មានស្លាប នៅលើក្រណាត់នោះផង។ |
ដូច្នេះ ស្លាបចេរូប៊ីនទាំង២បានត្រដាងទៅ អស់ប្រវែង២០ហត្ថ ចេរូប៊ីនទាំង២ក៏ឈរ បែរមុខប្រទល់គ្នា
រនាំងមាត់ទ្វារទីលាន ជាសំពត់ប៉ាក់ ត្បាញធ្វើពីអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយពីអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ រនាំងនោះមានបណ្តោយ២០ហត្ថ កំពស់៥ហត្ថ ស្មើនឹងរនាំងទីលានទាំងអស់
កាលណាពួកជំនុំរៀបដំណើរចេញទៅ នោះអើរ៉ុន នឹងពួកកូនលោក ត្រូវចូលទៅដោះវាំងនន ដែលបិទបាំង យកទៅគ្របលើហឹប នៃសេចក្ដីបន្ទាល់
គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា
តាមផ្លូវដែលទ្រង់បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់