ឯស្លាបចេរូប៊ីនម្ខាងនោះ ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងម្ខាងល្វែងនោះ ហើយស្លាប១ទៀត ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង
២ របាក្សត្រ 3:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្លាបចេរូប៊ីនទាំង២បានត្រដាងទៅ អស់ប្រវែង២០ហត្ថ ចេរូប៊ីនទាំង២ក៏ឈរ បែរមុខប្រទល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្លាបចេរូប៊ីមទាំងពីរបានត្រដាងទៅ អស់ប្រវែងម្ភៃហត្ថ ចេរូប៊ីមទាំងពីរនេះឈរបែរមុខប្រទល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ស្លាបរបស់ចេរូប៊ីនទាំងពីរដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ចេរូប៊ីនទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។ អាល់គីតាប ដូច្នេះស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរដែលត្រដាងនោះ មានប្រវែងម្ភៃហត្ថ។ ម៉ាឡាអ៊ីកាត់មានស្លាបទាំងពីរនេះឈរទន្ទឹមគ្នា បែរមុខទៅរកច្រកចូល។ |
ឯស្លាបចេរូប៊ីនម្ខាងនោះ ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងម្ខាងល្វែងនោះ ហើយស្លាប១ទៀត ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង
ឯវាំងនន ទ្រង់ធ្វើដោយសំពត់ទេសឯកយ៉ាងម៉ដ្ត មានពណ៌ខៀវ ពណ៌ស្វាយ នឹងពណ៌ក្រហម ហើយក៏ប៉ាក់ជារូបចេរូប៊ីនដែរ។
ត្រូវឲ្យចេរូប៊ីនទាំង២នោះ ត្រដាងស្លាបពីលើគ្របទីសន្តោសប្រោស ហើយត្រូវដាក់ប្រទល់មុខគ្នា ទាំងឈ្ងោកមើលទីសន្តោសប្រោស