ស្លាបចេរូប៊ីនទាំង២នោះ បានត្រដាងទៅ២០ហត្ថ ឯស្លាបម្ខាងរបស់ចេរូប៊ីន១ មានប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងល្វែង ហើយស្លាប១ទៀតប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង
២ របាក្សត្រ 3:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្លាបចេរូប៊ីនម្ខាងនោះ ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងម្ខាងល្វែងនោះ ហើយស្លាប១ទៀត ក៏ប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្លាបចេរូប៊ីមម្ខាងនោះ ប្រវែងប្រាំហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងម្ខាងល្វែងនោះ ហើយស្លាបមួយទៀត ប្រវែងប្រាំហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីមម្ខាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯស្លាបរបស់ចេរូប៊ីនទីពីរ មានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងព្រះដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបចេរូប៊ីនទីមួយ។ អាល់គីតាប រីឯស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាបទីពីរមានប្រវែងប្រាំហត្ថ លាតទៅទល់ជញ្ជាំងដំណាក់ ហើយស្លាបម្ខាងទៀតមានប្រវែងប្រាំហត្ថ លាតទៅទល់នឹងស្លាបម៉ាឡាអ៊ីកាត់មានស្លាបទីមួយ។ |
ស្លាបចេរូប៊ីនទាំង២នោះ បានត្រដាងទៅ២០ហត្ថ ឯស្លាបម្ខាងរបស់ចេរូប៊ីន១ មានប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងជញ្ជាំងល្វែង ហើយស្លាប១ទៀតប្រវែង៥ហត្ថ ត្រដាងទៅទល់នឹងស្លាបចេរូប៊ីនម្ខាង
ដូច្នេះ ស្លាបចេរូប៊ីនទាំង២បានត្រដាងទៅ អស់ប្រវែង២០ហត្ថ ចេរូប៊ីនទាំង២ក៏ឈរ បែរមុខប្រទល់គ្នា