លោកទូលឆ្លើយថា មិនត្រូវប្រហារគេទេ តើនឹងវាយសំឡាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬអី សូមដាក់នំបុ័ង នឹងទឹកមក នៅមុខគេឲ្យបរិភោគវិញ រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេទៅ
២ របាក្សត្រ 28:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅអ៊ីស្រាអែល ក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់២សែននាក់ មានទាំងស្រីៗ នឹងកូនប្រុសកូនស្រីរបស់គេ នឹងរបឹបជាច្រើនផង ទៅឯក្រុងសាម៉ារី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកកូនចៅអ៊ីស្រាអែលក៏ដឹកនាំពួកបងប្អូនគេទៅជាឈ្លើយអស់ពីរសែននាក់ មានទាំងស្រីៗ និងកូនប្រុសកូនស្រីរបស់គេ និងជ័យភណ្ឌជាច្រើនផង ទៅក្រុងសាម៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួន ទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភណ្ឌជាច្រើន ទៅក្រុងសាម៉ារី។ អាល់គីតាប ជនជាតិអ៊ីស្រអែលចាប់ជនជាតិយូដា ជាបងប្អូនរបស់ខ្លួនទៅជាឈ្លើយចំនួន ២០០ ០០០នាក់ គឺមានស្ត្រី និងក្មេងប្រុសស្រី ព្រមទាំងនាំយកជយភ័ណ្ឌជាច្រើន ទៅក្រុងសាម៉ារី។ |
លោកទូលឆ្លើយថា មិនត្រូវប្រហារគេទេ តើនឹងវាយសំឡាប់ពួកឈ្លើយ ដែលចាប់ក្នុងការសង្គ្រាមឬអី សូមដាក់នំបុ័ង នឹងទឹកមក នៅមុខគេឲ្យបរិភោគវិញ រួចឲ្យត្រឡប់ទៅឯចៅហ្វាយគេទៅ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ កុំឲ្យឯងរាល់គ្នាឡើងទៅច្បាំងនឹងពួកបងប្អូនឯងឡើយ ចូរវិលទៅឯទីលំនៅឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺគេវិលត្រឡប់ពីផ្លូវ ដែលគេឡើងទៅទាស់នឹងយេរ៉ូបោមនោះទៅវិញ។
ដូច្នេះ ចូរស្តាប់ខ្ញុំឥឡូវចុះ ត្រូវបើកឲ្យពួកបងប្អូនរបស់អ្នករាល់គ្នា ដែលបាននាំមកជាឈ្លើយនេះ ត្រឡប់ទៅវិញទៅ ដ្បិតសេចក្ដីក្រេវក្រោធដ៏សហ័សផងព្រះយេហូវ៉ា បានគ្របលើអ្នករាល់គ្នាហើយ
ហើយស៊ីកគ្រី ជាមនុស្សខ្លាំងពូកែ ពីស្រុកអេប្រាអិម ក៏សំឡាប់ម្អាសេយ៉ា ជាបុត្រាស្តេច ហើយនឹងអាសរីកាម ជាឧកញ៉ាវាំង ព្រមទាំងអែលកាណា ជាឧបរាជស្តេចទៅផង។
គឺម៉ាន៉ាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាន៉ាសេ ហើយទាំង២ពួកនោះនឹងទាស់ទទឹងនឹងពួកយូដា ប៉ុន្តែទោះបើធ្វើទោសជាច្រើនដល់ម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
ឱបងប្អូន ជាកូនចៅពូជអ័ប្រាហាំ នឹងអស់អ្នកក្នុងពួកអ្នករាល់គ្នា ដែលកោតខ្លាចដល់ព្រះអើយ ទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្ដីសង្គ្រោះនេះ មកដល់អ្នករាល់គ្នា
លុះថ្ងៃក្រោយមក កំពុងដែលមានគេប្រឈ្លោះគ្នា នោះលោកមកដល់ ក៏ទូន្មានឲ្យស្រុះស្រួលនឹងគ្នាវិញ ដោយថា អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុអ្វីបានជាធ្វើបាបគ្នាដូច្នេះ
ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់នៅមុខពួកខ្មាំងសត្រូវ ឯងនឹងចេញទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញ ហើយឯងនឹងត្រូវខ្ចាត់ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី
ឯងនឹងបង្កើតបានកូនប្រុសកូនស្រី តែមិនបានជារបស់ផងឯងទេ ដ្បិតគេនឹងនាំវាទៅជាឈ្លើយ