២ របាក្សត្រ 14:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាទ្រង់មានពួកពលទ័ព ដែលកាន់ខែលនឹងលំពែង៣សែននាក់ ជាពួកយូដា ហើយ២សែន៨ម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែលហើយបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាមានពួកពលទ័ពដែលកាន់ខែល និងលំពែងបីសែននាក់ ជាពួកយូដា ហើយពីរសែនប្រាំបីម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែល និងបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអេសាមានទ័ពចំនួន ៣០០ ០០០នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ២៨០ ០០០នាក់ទៀត ជាអ្នកស្រុកបេនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។ អាល់គីតាប ស្តេចអេសាមានទ័ពចំនួន ៣០០ ០០០នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ ២៨០ ០០០ នាក់ទៀត ជាអ្នកស្រុកពុនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។ |
ឯកូនរបស់អ៊ូឡាម សុទ្ធតែជាអ្នកខ្លាំងពូកែ មានចិត្តក្លាហានស្ទាត់ក្នុងការបាញ់ធ្នូ ហើយគេមានកូន មានចៅជាច្រើន រួមទាំងអស់មាន១៥០នាក់ នេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។
រីឯកាលរេហូបោម ទ្រង់មកដល់យេរូសាឡិមហើយ នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ នឹងពូជអំបូរបេនយ៉ាមីនផង រួមទាំងអស់បាន១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចំបាំង ដើម្បីលើកទៅច្បាំង នឹងពួកអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកវិញ
រួចដល់ឆ្នាំទី៥ ក្នុងរាជ្យស្តេចរេហូបោម នោះស៊ីសាក ជាស្តេចស្រុកអេស៊ីព្ទ បានឡើងមកច្បាំងនឹងក្នុងយេរូសាឡិម ដោយព្រោះគេបានប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា
មានទាំងរទេះចំបាំង១ពាន់២០០ នឹងពលសេះ៦ម៉ឺននាក់ ឯពលទាហាន ដែលចេញពីស្រុកអេស៊ីព្ទមកជាមួយនឹងទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី នឹងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ
ឯអ័ប៊ីយ៉ាទ្រង់ចាប់តាំងតចំបាំង មានពលទ័ពសុទ្ធតែមនុស្សថ្នឹកចំបាំង ហើយជ្រើសរើស មានចិត្តក្លាហានចំនួន៤សែននាក់ ហើយយេរ៉ូបោមក៏ដំរៀបទ័ពច្បាំងនឹងទ្រង់ មានមនុស្សជ្រើសរើស ហើយក្លាហាន៨សែននាក់
ឯពួកសាសន៍អេធីអូពី នឹងពួកលីប៊ី តើគេមិនមែនជាពួកពលយ៉ាងធំ មានទាំងរទេះចំបាំង នឹងពលសេះសន្ធឹកទេឬអី ប៉ុន្តែដោយព្រោះទ្រង់បានពឹងដល់ព្រះយេហូវ៉ា បានជាព្រះទ្រង់ប្រគល់គេមកក្នុងកណ្តាប់ព្រះហស្តព្រះករុណាវិញ
ក្រោយនោះមក ពួកកូនចៅម៉ូអាប់ នឹងពួកកូនចៅអាំម៉ូន ព្រមទាំងពួកម៉ាអូនខ្លះ ក៏លើកគ្នាមកច្បាំងនឹងយ៉ូសាផាត
មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដា ឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ នឹងមេលើ១រយនាក់ គឺទាំងពួកយូដានឹងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែងនឹងខែលផង