ដូច្នេះ គេក៏យករទេះចំបាំង២ទឹមដោយសេះ ហើយស្តេចទ្រង់ចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយបន្ទូលថា ចូរទៅមើលចុះ
ដូច្នេះ គេក៏យករទេះចម្បាំងពីរទឹមដោយសេះ ហើយស្ដេចចាត់គេឲ្យទៅតាមពលទ័ពស៊ីរី ដោយរាជឱង្ការថា៖ «ចូរទៅមើលចុះ»។
គេយករទេះចម្បាំងពីរគ្រឿងទឹមដោយសេះ មកថ្វាយស្ដេច ហើយស្ដេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានរាជឱង្ការថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
គេយករទេះចំបាំងពីរគ្រឿងទឹមដោយសេះមកជូនស្តេច ហើយស្តេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានប្រសាសន៍ថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
តែពួកជំនិតម្នាក់ទូលថា សូមឲ្យគេយកសេះ៥ដែលនៅសល់ ដែលបានទុកក្នុងទីក្រុង (មើល សេះទាំងនោះក៏ដូចជាសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅក្នុងទីក្រុងនៅឡើយ គឺដូចជាពួកអ៊ីស្រាអែល ដែលកំពុងតែរោយរៀវទៅហើយនេះ) សូមចាត់គេទៅមើលចុះ
អ្នកទាំងនោះក៏ទៅតាមរហូតដល់ទន្លេយ័រដាន់ ឃើញមានសុទ្ធតែអាវនឹងភាជនៈផ្សេងៗ ដែលពួកស៊ីរីបានបោះចោលរាយរហូតតាមផ្លូវទៅ ដោយខំរត់ជាប្រញាប់ រួចពួកអ្នកដែលស្តេចចាត់ឲ្យទៅ ក៏វិលមកទូលទ្រង់វិញ។
មានអ្នកចាំយាមឈរលើប៉មយេសរាល ក៏ឃើញពួកយេហ៊ូវដែលកំពុងតែមក ហើយគាត់ប្រាប់ថា ខ្ញុំឃើញមនុស្ស១ពួកមក យ៉ូរ៉ាមក៏បង្គាប់ថា ចូរដំរូវទ័ពសេះម្នាក់ចាត់ឲ្យទៅចួបនឹងគេសួរថា តើមកដោយមេត្រីឬ