វេលានោះពួកខ្មាំង ក៏បំបាក់ទំលាយកំផែងក្រុង១ដុំ រួចពួកទាហានទាំងអស់រត់ចេញទាំងយប់ តាមផ្លូវទ្វារដែលនៅកណ្តាលកំផែងទាំង២ ជិតច្បារស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេគេឡោមព័ទ្ធទីក្រុង
២ ពង្សាវតារក្សត្រ 25:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកទ័ពខាល់ដេដេញតាមស្តេចទាន់ នៅត្រង់វាលក្រុងយេរីខូរ ហើយពួកពលរបស់ទ្រង់ទាំងប៉ុន្មាន ក៏បែកខ្ចាត់ខ្ចាយពីទ្រង់អស់រលីង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកទ័ពខាល់ដេដេញតាមស្តេចទាន់ នៅត្រង់វាលក្រុងយេរីខូរ ហើយពួកពលរបស់ទ្រង់ទាំងប៉ុន្មាន ក៏បែកខ្ចាត់ខ្ចាយទៅឆ្ងាយអស់រលីង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្ដេចរត់បែកខ្ញែកគ្នាអស់។ អាល់គីតាប កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ស្តេចសេដេគា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះកងទ័ពទាំងមូលរបស់ស្តេច រត់បែកខ្ញែកគ្នាអស់។ |
វេលានោះពួកខ្មាំង ក៏បំបាក់ទំលាយកំផែងក្រុង១ដុំ រួចពួកទាហានទាំងអស់រត់ចេញទាំងយប់ តាមផ្លូវទ្វារដែលនៅកណ្តាលកំផែងទាំង២ ជិតច្បារស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេគេឡោមព័ទ្ធទីក្រុង
គឺបានសបឆ្លើយថា ទេ យើងនឹងជិះសេះរត់ទៅ ដូច្នេះ ឯងរាល់គ្នានឹងត្រូវរត់ទៅមែន ហើយឯងថា យើងនឹងជិះសត្វលឿនដែរ ដូច្នេះគេដែលដេញតាមឯងនឹងបានលឿនដូចគ្នា
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា លំដាប់នោះ អញនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក នឹងបណ្តាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ ហើយពីអំណត់អត់ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
ឯផ្លែល្វាអាក្រក់ ដែលនឹងបរិភោគមិនបាន ដោយព្រោះអាក្រក់ក្រៃពេក នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលជាប្រាកដថា អញនឹងឲ្យសេដេគា ជាស្តេចយូដា បានយ៉ាងដូច្នោះដែរ ព្រមទាំងពួកចៅហ្វាយនឹងសំណល់មនុស្សនៅក្រុងយេរូសាឡិម ដែលសល់នៅក្នុងស្រុកនេះ ហើយនឹងពួកដែលនៅស្រុកអេស៊ីព្ទផង
ឯឯង នឹងមិនរួចពីកណ្តាប់ដៃនៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្តាប់ដៃគេជាពិត ឯងនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនឹងនិយាយនឹងឯងផ្ទាល់មាត់ រួចឯងនឹងត្រូវទៅឯក្រុងបាប៊ីឡូន
តែពលទ័ពសាសន៍ខាល់ដេ ក៏ដេញតាមសេដេគាទាន់នៅត្រង់វាលយេរីខូរ កាលគេចាប់ទ្រង់បានហើយ នោះក៏នាំទៅឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅស្រុកហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសទ្រង់
ប៉ុន្តែពលទ័ពសាសន៍ខាល់ដេ គេដេញតាមសេដេគាទាន់ នៅត្រង់វាលយេរីខូរ ហើយបណ្តាទ័ពរបស់ទ្រង់ត្រូវខ្ចាត់ខ្ចាយពីទ្រង់អស់ទៅ
ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបំរើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្តាលអស់ទាំងសាសន៍ ឥតមានសេចក្ដីសំរាកឡើយ ពួកអ្នកដែលបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត
គ្រប់ទាំងសេចក្ដីលំអបានបាត់ពីកូនស្រីនៃក្រុងស៊ីយ៉ូនចេញ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកទីស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាម ដោយល្វើយកំឡាំង។
អញនឹងកំចាត់កំចាយពួកអ្នកដែលនៅជុំវិញលោក នឹងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចអញនឹងហូតដាវទៅតាមក្រោយគេ
ឯអស់ពួកអ្នកក្នុងកងទ័ពវាដែលរត់រួច គេនឹងត្រូវដួលដោយដាវ ឯពួកអ្នកដែលសល់នៅ គេនឹងត្រូវខ្ចាត់ខ្ចាយទៅគ្រប់ទិស នោះឯងរាល់គ្នានឹងដឹងថា អញនេះ គឺយេហូវ៉ា អញបានចេញវាចាហើយ។