រីឯដំណើរឯទៀត ពីរេហូបោម នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
២ ពង្សាវតារក្សត្រ 21:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីអាំម៉ូន ដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកិច្ចការផ្សេងទៀតដែលអាំម៉ូនបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអាំម៉ូន និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ អាល់គីតាប កិច្ចការផ្សេងៗទៀតរបស់ស្តេចអាំម៉ូន និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ សុទ្ឋតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ |
រីឯដំណើរឯទៀត ពីរេហូបោម នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
រីឯដំណើរឯទៀតពីហេសេគា នឹងពីអំណាចទ្រង់ទាំងប៉ុន្មាន ហើយដែលទ្រង់បានធ្វើស្រះទឹក នឹងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
រីឯដំណើរឯទៀតពីម៉ាន៉ាសេ នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ហើយអំពើបាបដែលទ្រង់ប្រព្រឹត្ត នោះសុទ្ធតែបានកត់ទុក ក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
តែបណ្តាជននៅស្រុកនោះ គេសំឡាប់អស់អ្នកដែលបានក្បត់នឹងស្តេចអាំម៉ូនវិញ រួចគេលើកយ៉ូសៀសជាព្រះរាជបុត្រាទ្រង់ តាំងឡើងឲ្យធ្វើជាស្តេចជំនួសព្រះបិតា
គេបញ្ចុះសពក្នុងផ្នូររបស់ទ្រង់ នៅច្បាររបស់អ៊ូសា រួចយ៉ូសៀស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
រីឯដំណើរឯទៀតពីយ៉ូរ៉ាម នឹងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ