យេហ៊ូវក៏ដេកលក់ទៅជាមួយនឹងពួកឰយុកោលោកទៅ ហើយគេបញ្ចុះលោកនៅក្រុងសាម៉ារី រួចយ៉ូអាហាស ជាបុត្រា ក៏សោយរាជ្យឡើងជំនួសលោក
២ ពង្សាវតារក្សត្រ 10:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យេហ៊ូវបានសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្នុងក្រុងសាម៉ារីអស់២៨ឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយេហ៊ូវបានសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្នុងក្រុងសាម៉ារីបានម្ភៃប្រាំបីឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយេហ៊ូវសោយរាជ្យបានម្ភៃប្រាំបីឆ្នាំ នៅក្រុងសាម៉ារី។ អាល់គីតាប ស្តេចយេហ៊ូវសោយរាជ្យបានម្ភៃប្រាំបីឆ្នាំ នៅក្រុងសាម៉ារី។ |
យេហ៊ូវក៏ដេកលក់ទៅជាមួយនឹងពួកឰយុកោលោកទៅ ហើយគេបញ្ចុះលោកនៅក្រុងសាម៉ារី រួចយ៉ូអាហាស ជាបុត្រា ក៏សោយរាជ្យឡើងជំនួសលោក
រីឯអ័ថាលា ព្រះមាតានៃអ័ហាស៊ីយ៉ា កាលបានឃើញថា ព្រះរាជបុត្រាសុគតហើយដូច្នោះ នោះព្រះនាងក៏ចាត់ចែងបំផ្លាញជំនួរវង្ស នៃស្តេចទាំងប៉ុន្មានទៅ