មើល អញនឹងនាំសេចក្ដីវេទនាមកលើឯង អញនឹងបោសឯងចេញអស់រលីង ហើយនឹងកាត់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ព្រមទាំងអ្នកបិទបាំងទុក នឹងអ្នកដែលឥតមានចំណង ក្នុងពួកអ៊ីស្រាអែលផង
២ ពង្សាវតារក្សត្រ 10:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានដល់ក្រុងសាម៉ារីហើយ នោះលោកក៏វាយសំឡាប់អស់អ្នក ដែលសល់នៅក្នុងជំនួរវង្សអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សនៃទ្រង់អស់រលីងទៅ តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងអេលីយ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានទៅដល់ក្រុងសាម៉ារីហើយ លោកក៏វាយសម្លាប់អស់អ្នកដែលសល់នៅក្នុងជំនួរវង្សព្រះបាទអ័ហាប់ ក្នុងក្រុងសាម៉ារី ដរាបដល់បានបំផ្លាញជំនួរវង្សរបស់ទ្រង់អស់រលីង តាមព្រះបន្ទូលដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងលោកអេលីយ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ព្រះបាទអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកអេលីយ៉ា។ អាល់គីតាប លុះទៅដល់ក្រុងសាម៉ារី លោកយេហ៊ូវបានសម្លាប់ញាតិវង្សរបស់ស្តេចអហាប់ ដែលនៅសេសសល់ក្នុងក្រុងនោះ។ លោកសម្លាប់ពួកគេឲ្យផុតពូជ ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានថ្លែង តាមរយៈណាពីអេលីយ៉េស។ |
មើល អញនឹងនាំសេចក្ដីវេទនាមកលើឯង អញនឹងបោសឯងចេញអស់រលីង ហើយនឹងកាត់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ព្រមទាំងអ្នកបិទបាំងទុក នឹងអ្នកដែលឥតមានចំណង ក្នុងពួកអ៊ីស្រាអែលផង
ទ្រង់ក៏សុគតទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាដែលអេលីយ៉ាបានពោលហើយ រួចយ៉ូរ៉ាមក៏ឡើងសោយរាជ្យជំនួសទ្រង់ គឺក្នុងឆ្នាំទី២នៃរាជ្យយ៉ូរ៉ាម ជាបុត្រនៃយ៉ូសាផាត ស្តេចយូដា ដ្បិតអ័ហាស៊ីយ៉ាគ្មានព្រះរាជបុត្រាទេ
ដ្បិតជំនួរវង្សរបស់អ័ហាប់ ត្រូវវិនាសទៅអស់រលីង ហើយអញនឹងកាត់កាល់អស់ទាំងកូនប្រុសៗពីអ័ហាប់ចេញ ទោះទាំងអ្នកដែលបិទបាំងទុក នឹងពួកអ្នកឥតចំណងក្នុងសាសន៍អ៊ីស្រាអែលផង
ហើយកាលយេហ៊ូវកំពុងតែសំរេចទោស ដល់វង្សរបស់អ័ហាប់ នោះលោកក៏ប្រទះឃើញពួកអ្នកខ្លះ ដែលជាពូជពង្សស្តេចយូដា គឺជាបុត្ររបស់ពួកជេដ្ឋាអ័ហាស៊ីយ៉ាដែលជាជំនិតទ្រង់ ហើយលោកសំឡាប់គេទាំងអស់ទៅ
ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ