ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក
១ សាំយូអែល 9:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវឆ្លើយជំរាបទៅសូលម្តងទៀតថា មើល ខ្ញុំមានប្រាក់២កាក់នៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបម្រើជម្រាបទៅលោកសូលទៀតថា៖ «មើល៍ ខ្ញុំមានប្រាក់មួយភាគបួនសេកែលនៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើពោលជម្រាបលោកសូលវិញថា៖ «ខ្ញុំប្របាទមានប្រាក់មួយកាក់ជាប់នឹងខ្លួនដែរ ខ្ញុំប្របាទនឹងជូនប្រាក់នេះទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យលោកបង្ហាញផ្លូវយើង»។ អាល់គីតាប អ្នកបម្រើពោលជម្រាបលោកសូលវិញថា៖ «ខ្ញុំមានប្រាក់មួយកាក់ជាប់នឹងខ្លួនដែរ ខ្ញុំនឹងឲ្យប្រាក់នេះទៅអ្នកជំនិតរបស់អុលឡោះ ដើម្បីឲ្យគាត់បង្ហាញផ្លូវយើង»។ |
ដូច្នេះ ស្តេចទ្រង់មានបន្ទូលទៅអ្នកសំណប់របស់ព្រះថា អញ្ជើញទៅផ្ទះខ្ញុំលំហើយខ្លួនបន្តិចសិន ខ្ញុំនឹងឲ្យរង្វាន់ដល់អ្នក
ចូរនាំយកនំបុ័ង១០ដុំ នឹងនំផ្អែមខ្លះ ហើយពួច១ពេញដោយទឹកឃ្មុំ ទៅឯលោក លោកនឹងប្រាប់ឯង ឲ្យដឹងជាកូននេះនឹងទៅជាយ៉ាងណា
បាវនោះឆ្លើយថា មើល មានអ្នកសំណប់របស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះសូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើង ពីផ្លូវដែលត្រូវទៅបាន