សាំយូអែលក៏នាំយកសូល នឹងអ្នកបំរើ ចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខ១ក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជា៣០នាក់
លោកសាំយូអែលក៏នាំយកលោកសូល និងអ្នកបម្រើចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខមួយក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជាសាមសិបនាក់។
លោកសាំយូអែលនាំលោកសូល និងអ្នកបម្រើចូលក្នុងបន្ទប់ ហើយជូនកន្លែងកិត្តិយសបំផុតដល់លោក នៅចំពោះមុខភ្ញៀវទាំងអស់ ដែលមានចំនួនប្រមាណសាមសិបនាក់។
សាំយូអែលនាំលោកសូល និងអ្នកបម្រើចូលក្នុងបន្ទប់ ហើយឲ្យកន្លែងកិត្តិយសបំផុតដល់គាត់ នៅចំពោះមុខភ្ញៀវទាំងអស់ ដែលមានចំនួនប្រមាណសាមសិបនាក់។
គេក៏លើកមកជូនគាត់ដោយខ្លួន ឲ្យអ្នកទាំងនោះដោយខ្លួន ហើយឲ្យពួកសាសន៍អេស៊ីព្ទ ដែលបរិភោគជាមួយនឹងគាត់ ដោយខ្លួនដែរ ពីព្រោះពួកសាសន៍អេស៊ីព្ទ គេគ្មានច្បាប់នឹងបរិភោគជាមួយនឹងពួកសាសន៍ហេព្រើរទេ ព្រោះជាសេចក្ដីស្អប់ខ្ពើមដល់ពួកសាសន៍អេស៊ីព្ទ
ដូច្នេះ កាលណាគេអញ្ជើញអ្នក នោះត្រូវទៅអង្គុយនៅកន្លែងក្រោយបង្អស់សិន ដើម្បីកាលណាអ្នកមង្គលការមកដល់ នោះគាត់នឹងនិយាយថា សំឡាញ់អើយ សូមអញ្ជើញមកអង្គុយនៅខាងមុខវិញ នោះអ្នកនឹងបានថ្កើងឡើង នៅមុខពួកអ្នកដែលអង្គុយនៅតុជាមួយគ្នា
តែសូលឆ្លើយថា តើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ។
រួចលោកប្រាប់ទៅអ្នកធ្វើបាយថា ចូរយកចំណែក១ដែលអញបានប្រគល់ឲ្យឯងដោយប្រាប់ថា ចូរទុកដោយខ្លួននោះមក