នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ ដែលគ្រប់គ្រងលើគេ ពួកចៅហ្វាយនៃយូដា នឹងក្រុមជំនុំរបស់គេ ព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូន ហើយពួកចៅហ្វាយនៃណែបថាលីផង
១ សាំយូអែល 9:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសូលឆ្លើយថា តើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែលោកសូលឆ្លើយថា៖ «តើខ្ញុំមិនមែនជាពួកបេនយ៉ាមីន ជាកុលសម្ព័ន្ធតូចជាងគេក្នុងបណ្ដាសាសន៍អ៊ីស្រាអែលទេឬ ហើយគ្រួសារខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរទេឬ ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូលតបវិញថា៖ «ហេតុអ្វីបានជាលោកមានប្រសាសន៍មកខ្ញុំដូច្នេះ? ខ្ញុំបាទគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រាអែល ហើយអំបូររបស់ខ្ញុំបាទក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរ»។ អាល់គីតាប លោកសូលតបវិញថា៖ «ហេតុអ្វីបានជាអ្នកនិយាយមកខ្ញុំដូច្នេះ? ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រអែល ហើយអំបូររបស់ខ្ញុំក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនដែរ»។ |
នៅទីនោះមានបេនយ៉ាមីន ជាពៅបង្អស់ ដែលគ្រប់គ្រងលើគេ ពួកចៅហ្វាយនៃយូដា នឹងក្រុមជំនុំរបស់គេ ព្រមទាំងពួកចៅហ្វាយនៃសាប់យូល៉ូន ហើយពួកចៅហ្វាយនៃណែបថាលីផង
ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កំឡាំងដល់ឯង ឱព្រះអង្គអើយ សូមចំរើនកំឡាំង ចំពោះអស់ទាំងការ ដែលទ្រង់បានប្រោសដល់យើងខ្ញុំផង
ពីដើមអេប្រាអិមពោលឡើងកាលណា នោះមនុស្សក៏រន្ធត់ញាប់ញ័រ គេបានដំកើងខ្លួនឡើង ក្នុងពួកអ៊ីស្រាអែល តែកាលគេមានទោសពីដំណើរព្រះបាល នោះគេត្រូវស្លាប់វិញ
ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ។
ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ
តែមានពួកពាលអនាថាខ្លះនិយាយថា ធ្វើដូចម្តេចឲ្យអ្នកនោះជួយសង្គ្រោះយើងបាន គេក៏មើលងាយដល់លោក ហើយមិនបានយកភស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។
ដ្បិតគីស ដែលជាបិតារបស់សូល ហើយនើរដែលជាឪពុកអ័ប៊ីនើរ នោះទាំង២នាក់ជាកូនអ័បៀល។
សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ
ដាវីឌទូលឆ្លើយនឹងសូលថា តើទូលបង្គំជាអ្វី ឬជីវិតទូលបង្គំវិសេសយ៉ាងណា ឬគ្រួនៃឪពុកទូលបង្គំជាអ្វីនៅក្នុងពួកអ៊ីស្រាអែល បានជាសព្វព្រះទ័យឲ្យទូលបង្គំធ្វើជាកូនប្រសានៃទ្រង់ព្រះករុណាដូច្នេះ
ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ដល់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង
សាំយូអែលក៏នាំយកសូល នឹងអ្នកបំរើ ចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខ១ក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជា៣០នាក់