គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
១ សាំយូអែល 30:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល រ៉ាម៉ូតខាងត្បូង នឹងយ៉ាទារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល នៅរ៉ាម៉ូតខាងត្បូង នៅយ៉ាទារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានផ្ញើជំនូនទាំងនោះទៅជូនអស់លោកព្រឹទ្ធាចារ្យនៅបេតអែល ព្រឹទ្ធាចារ្យនៅរ៉ាម៉ូត ក្នុងតំបន់ណេកិប ព្រឹទ្ធាចារ្យនៅយ៉ាទៀរ អាល់គីតាប លោកបានផ្ញើជំនូនទាំងនោះ ទៅជូនអស់លោកអះលីជំអះនៅបេតអែល អះលីជំអះនៅរ៉ាម៉ូត ក្នុងតំបន់ណេកិប អះលីជំអះនៅយ៉ាទៀរ |
គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
ឯចំណែកដែលគេបានចែកដល់ពួកកូនចៅយ៉ូសែប នោះចាប់តាំងពីទន្លេយ័រដាន់ត្រង់យេរីខូរ គឺពីខាងកើតទីក្រុងយេរីខូរ ក៏កាត់ទីរហោស្ថាន ដែលឡើងពីក្រុងយេរីខូរ តាមស្រុកភ្នំទៅដល់ក្រុងបេត-អែល
រួចចេញពីក្រុងបេត-អែលទៅដល់ក្រុងលូស ក៏បណ្តោយទៅតាមព្រំស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត
នឹងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់ប្អាឡាត-ប្អៀរ នឹងរ៉ាម៉ាត ដែលនៅស្រុកត្បូង នេះហើយជាមរដក របស់ពូជអំបូរពួកកូនចៅស៊ីម្មាន តាមគ្រួគេទាំងប៉ុន្មាន
ឯយ៉ូស្វេលោកចាត់មនុស្សពីក្រុងយេរីខូរ ទៅឯក្រុងអៃយដែលនៅជិតបេត-អាវេន នៅខាងកើតបេត-អែល ដោយពាក្យថា ចូរឡើងទៅសង្កេតមើលស្រុកនោះ គេក៏ឡើងទៅសង្កេតមើលក្រុងអៃយ
យ៉ូស្វេក៏ចាក់គេឲ្យទៅ ហើយគេនាំគ្នាទៅបង្កប់ខ្លួន នៅកណ្តាលទាំងសងខាងនៃបេត-អែល នឹងអៃយ គឺនៅខាងលិចក្រុងអៃយ តែលោកស្នាក់នៅកណ្តាលពួកជនក្នុងយប់នោះវិញ។