រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញ ព្រមទាំងឡុតជាក្មួយនឹងទ្រព្យសម្បត្តិរបស់គាត់ដែរ ទាំងពួកស្ត្រីនឹងមនុស្សទាំងអស់ផង។
១ សាំយូអែល 30:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌចាប់យកបានរបស់ទាំងអស់ ដែលសាសន៍អាម៉ាលេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំង២មកវិញដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌចាប់បានរបស់ទាំងអស់ ដែលសាសន៍អាម៉ាឡេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំងពីរមកវិញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌរំដោះអ្វីៗទាំងប៉ុន្មាន ដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយលោកក៏រំដោះភរិយាទាំងពីររបស់លោកមកវិញដែរ។ អាល់គីតាប ទតរំដោះអ្វីៗទាំងប៉ុន្មាន ដែលពួកអាម៉ាឡេកប្លន់យកទៅ ហើយគាត់ក៏រំដោះភរិយាទាំងពីររបស់គាត់មកវិញដែរ។ |
រួចនាំអស់ទាំងទ្រព្យសម្បត្តិវិលមកវិញ ព្រមទាំងឡុតជាក្មួយនឹងទ្រព្យសម្បត្តិរបស់គាត់ដែរ ទាំងពួកស្ត្រីនឹងមនុស្សទាំងអស់ផង។
នោះគេក៏នាំពួកទាហានរបស់ខ្លួនទាំងអស់ លើកចេញទៅច្បាំងនឹងអ៊ីសម៉ាអែល ជាកូននេថានា ក៏ប្រទះគ្នាត្រង់ស្រះធំនៅគីបៀន
យើងខ្ញុំ ជាអ្នកបំរើលោក បានរាប់ពួកពលទ័ពដែលនៅក្រោមអំណាចយើងខ្ញុំទាំងអស់ហើយ ឥតមានខ្វះមនុស្សណាមួយក្នុងពួកយើងខ្ញុំឡើយ
រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ ទ្រង់មានបន្ទូលឆ្លើយថា ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខានផង