១ សាំយូអែល 25:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលពួកកំឡោះរបស់ដាវីឌបានទៅនិយាយនឹងណាបាល តាមពាក្យទាំងនេះ ដោយនូវឈ្មោះដាវីឌរួចហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកយុវជនរបស់ដាវីឌបានទៅនិយាយជាមួយណាបាល តាមពាក្យទាំងនេះ ដោយនូវឈ្មោះដាវីឌរួចហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកយុវជនទៅដល់ ពួកគេក៏រៀបរាប់ពាក្យទាំងនេះជម្រាបលោកណាបាល ក្នុងនាមលោកដាវីឌ រួចពួកគេរង់ចាំចម្លើយ។ អាល់គីតាប ពេលពួកយុវជនទៅដល់ ពួកគេក៏រៀបរាប់ពាក្យទាំងនេះជម្រាបលោកណាបាល ក្នុងនាមទត រួចពួកគេរង់ចាំចម្លើយ។ |
លុះកាលពួកសិស្សរបស់ពួកហោរា ពីក្រុងយេរីខូរ ដែលឈរមើលពីត្រើយម្ខាង បានឃើញហើយ នោះក៏ថា វិញ្ញាណរបស់អេលីយ៉ា បានសណ្ឋិតលើអេលីសេហើយ រួចគេមកទទួលលោក ក៏ក្រាបចុះដល់ដីនៅចំពោះលោក
ដូច្នេះ ទ្រង់មានបន្ទូលនឹងពួកយូដាថា ចូរយើងសង់ទីក្រុងទាំងនេះឡើង ហើយធ្វើកំផែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ នឹងរនុកផង ក្នុងពេលដែលគ្មានអ្វីឃាត់ឃាំងនៅមុខយើងក្នុងស្រុកឡើយ ដ្បិតយើងរាល់គ្នាបានស្វែងរកព្រះយេហូវ៉ា ជាព្រះនៃយើង អើ យើងរាល់គ្នាបានស្វែងរកទ្រង់ ហើយទ្រង់បានប្រទានឲ្យយើងមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ ដូច្នេះ គេក៏សង់ឡើង ហើយបានចំរើនផង
នោះណាបាលឆ្លើយតបទៅថា ដាវីឌជាអ្វី តើកូនអ៊ីសាយនេះជាអ្វី សព្វថ្ងៃនេះ មានបាវជាច្រើន ដែលរត់ចោលពីចៅហ្វាយរបស់ខ្លួនទៅ
សូមឲ្យលោកសួរពួកលោកចុះ គេនឹងជំរាបលោកតាមពិត ដូច្នេះសូមលោកអាណិតមេត្តាដល់ពួកកំឡោះរបស់យើងខ្ញុំផង ដ្បិតយើងខ្ញុំបានមកឯលោកត្រូវពេលដ៏ស្រួលហើយ សូមលោកមេត្តាចែករំលែករបស់ខ្លះ ដែលនៅដៃលោក ឲ្យដល់ពួកខ្ញុំ ជាអ្នកបំរើរបស់លោក នឹងដាវីឌ ជាកូនលោកផង។